ច្បាប់​ស្ដីពី​សន្តិសុខ​ព័ត៌មានវិទ្យា​លោក​អូ​ចា​ធានា

​(​ប្រទេស​ថៃ) ៖ ប្រមុខ​របប​យោធា​ថៃ​លោក​ប្រា​យុទ្ធ ​ចាន់ ​អូ​ចា អះអាង​កាលពី​ថ្ងៃទី​១៤​មីនា​ថា ច្បាប់​ស្ដីពី​សន្តិសុខ​ព័ត៌មានវិទ្យា​ដែល​ប្រទេស​លោក​ទើបនឹង​បង្កើតឡើង នឹងមិន​ប្រើ​ដើម្បី​ដាក់​ការ​លួច​ស្ដាប់​ការសន្ទនា​តាម​ទូរស័ព្ទ​ឡើយ​។​

​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ពួក​អ្នកវិនិយោគ​នៅ​ក្រុង​បាងកក​លោក ​ចាន់ ​អូ​ចា ​ថ្លែងថា ពេល​ខ្ញុំ​និយាយ​ពី​សន្តិសុខ​ព័ត៌មានវិទ្យា សូមកុំ​យក​រឿង​នោះមក​ឡូ​កឡុំ​គ្នា​ជាមួយ​សិទ្ធិមនុស្ស​។ លោក​អះអាងថា​ច្បាប់​ថ្មី​នោះ​គឺ​សំដៅ​ពង្រឹង​សន្តិសុខ​ការទាក់ទង​តាម​អី​ុ​ន​ធើរ​ណេ​ត​។ ពុំមាន​នរណាម្នាក់​លួច​ស្ដាប់​ការទាក់ទង​គ្នា​តាម​ទូរស័ព្ទ​របស់​ពួក​អ្នកដទៃ​ឡើយ​។

ច្បាប់​នោះ​គឺ​ដើម្បី​ការពារ​បណ្ដា​សហគ្រាស​ព្រោះ​វា​អាច​មានការ​ក្លែងបន្លំ​ឬ​រឿង​ខុសច្បាប់​ច្រើន​។ សភា​ថៃ​កាលពី​ថ្ងៃទី​២៨​កុម្ភៈ បានអនុម័ត​ច្បាប់​ស្ដីពី​សន្តិសុខ​ព័ត៌មានវិទ្យា ដែល​រង​ការរិះគន់​ពី​បណ្ដា​ពួក​អ្នកការពារ​សិទ្ធិមនុស្ស​។ ពួកគេ​យល់ថា​នោះ​ជាការ​សម្លាប់​សេរីភាព​។ ចំណែក​ក្រុមហ៊ុន​ជាច្រើន​មានការ​ព្រួយបារម្ភ លើ​ការ​តាម​ត្រួតពិនិត្យ​ការទូទាត់​ផ្ទេរប្រាក់​និង​បណ្ដា​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ពួកគេ​។​

​ប្រទេស​ថៃ​កំពុង​រៀបចំ​ការបោះឆ្នោត​សភា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក នា​ថ្ងៃទី​២៤​មីនា​ខាងមុខ នេះ។ របប​យោធា​ពិតជា​សង្ឃឹម​រក្សា​អំណាច​ក្រោយ​ការបោះឆ្នោត​នោះ​។ ច្បាប់​ថ្មី​នោះ​គ្រោង​បង្កើត​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ដែលមាន​អំណាច​ទូលំទូលាយ​បំផុត តាមដាន​ត្រួតពិនិត្យ​ដោយ​ពុំ​ចាំ​ចាច់​មានការ​អនុញ្ញាតរ​បស់​តុលាការ​ជាមុន ចរាចរណ៍​អី​ុ​ន​ធើរ​ណេ​ត ដោយ​បង្ខំ​ឲ្យ​បណ្ដា​បុគ្គល​ឬ​សហគ្រាស​ឯកជន​ផ្ដល់ព័ត៌មាន​នានា បញ្ជា​ឲ្យ​លុបចោល​បណ្ដា​ខ្លឹមសារ រហូតដល់​រឹបអូស​ឌី​សរឹង ក្នុងករណី​មានការ​សង្ស័យ​ខ្លាំង​ឬ​ក្នុងករណី​បន្ទាន់​៕