យោធាលីបង់បិទកន្លែងឆ្លងកាត់ខុសច្បាប់ជាមួយស៊ីរី ដើម្បីបញ្ឈប់ការរត់ពន្ធ

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កាលពីថ្ងៃអង្គារនេះ យោធាលីបង់បានបិទកន្លែងឆ្លងកាត់ ខុសច្បាប់ទាំងអស់នៅតាមបណ្តាព្រំដែន ជាមួយប្រទេសស៊ីរីនៅប៉េកាអាខាងជើង ដើម្បីបញ្ឈប់ការរត់ពន្ធ។

តាម Elnashra កាសែតឯករាជ្យអនឡាញមួយឱ្យដឹងថា ទង្វើនេះក៏មានវបំណងផងដែរ រារាំងការចូលខុសច្បាប់នៃជនភៀសខ្លួនស៊ីរីទៅក្នុងប្រទេសលីបង់ ។

ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី ផ្នែកសន្តិសុខទូទៅរបស់ប្រទេសលីបង់បាន ចាប់ខ្លួនជនភៀសខ្លួនស៊ីរីមួយចំនួនធំ ដែលប៉ុនប៉ងចូលក្នុងប្រទេសលីបង់នៅក្នុងមធ្យោបាយដែលខុស ច្បាប់មួយ ។

ករណីថ្មីបំផុតបានកើតឡើង កាលពីថ្ងៃចន្ទ នៅពេលដែលកងកម្លាំងសន្តិសុខលីបង់បានចាប់ខ្លួន ជនជាតិស៊ីរី១៣នាក់ក្នុងទីក្រុង Taanayel នៅប៉េកាអា ពីបទចូលដោយខុសច្បាប់ពីស៊ីរីទៅកាន់ប្រទេស លីបង់ ។

ក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលលីបង់បានរារាំងទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប មិនឱ្យចុះបញ្ជីជនភៀស ខ្លួនស៊ីរីនឹងបានដាក់ការរឹតបន្តឹងបន្ថែមទៀត លើការចូលរបស់ពួកគេទៅក្នុងប្រទេសនេះ ដោយគ្មានអ្នក ធានា, ទិដ្ឋការការងារ ឬ ទិដ្ឋាការសម្រាប់ការឆ្លងកាត់ ។

វិធានការបែបនេះ បាននាំឱ្យមានការកើនឡើងនូវចំនួនជនភៀសខ្លួនស៊ីរី ដែលប៉ុនប៉ងចូលទៅក្នុងប្រទេសលីបង់ដោយខុសច្បាប់ ។ ជាលទ្ធផលកងកម្លាំងសន្តិសុខ បាននឹងកំពុងព្យាយាមធ្វើការបង្ក្រាបការរត់ពន្ធនៅក្នុងតំបន់ដែល នៅកៀកទៅនឹងព្រំដែនជាមួយស៊ីរី ៕