ជនសង្ស័យបាញ់រះ ស្លាប់មនុស្សអស់ ៤៩នាក់ ត្រូវបញ្ជូនទៅកាន់តុលាការហើយ

អន្តរជាតិ៖ នេះបើតាមការចេញផ្សាយរបស់សារព័ត៌ មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានអោយដឹងថា ជនសង្ស័យដែលបានចូលទៅ បាញ់រះនៅក្នុងព្រះវិហារអ៊ីស្លាមចំនួន ២កន្លែង​ ហើយធ្វើអោយមានមនុស្សស្លាប់ ៤៩នាក់ នឹងរបួស ៤០នាក់ផ្សេងទៀតនោះ។ ត្រូវបាន បញ្ជូនទៅកាន់តុលាហើយនៅថ្ងៃនេះ ដោយចោទ ប្រកាន់ពីបទមនុស្សឃាត។ ហើយពេលនេះជន សង្ស័យ ក៏ត្រូវបានបញ្ជូនទៅកាន់ពន្ធធនាគារវិញ ដែរ ដើម្បីរោងចាំការកាត់ក្តីនៅតុលាការកំពូល ក្រុង Christchurch នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ខាងមុន។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើមាន ឈ្មោះថា Brenton Harrison Tarrant មានអាយុ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលី បានធ្វើការបាញ់រះនៅក្នុងវិហារអ៊ីស្លាម ២កន្លែងធ្វើអោយមានមនុស្សស្លាប់ ៤៩នាក់ នឹងរបួស ៤០នាក់។ ហើយសកម្មភាពរបស់ជន ខាង ក៏មានការផ្សាយផ្ទាល់នៅលើបណ្តាញសង្គម ផងដែរ៕