អគ្គិសនី​កម្ពុជា(EDC) ចេញសេចក្តីប្រកាស​ស្តីពី​ការខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស

ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា(EDC)បានប្រកាស​ពី​ការខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​។ ក្នុងនោះអគ្គិសនី​កម្ពុជា បាន​បែងចែក​កាលវិភាគ ដោយ​បិទ​បើកភ្លើង​អគ្គិសនី ជា​ប្លុកៗចាប់ពីពេលនេះ​តទៅ​។​ ពោលគឺនៅប្លុកខ្លះព្រឹក​ដាច់ ប្លុក​ខ្លះ​ថ្ងៃ​ដាច់ ដោយ​ផ្លាស់​គ្នា រយៈពេល ៦​ម៉ោង​ម្តង ក្នុង១​ថ្ងៃៗ​។

សារលិខិត របស់អគ្គិសនីកម្ពុជា បាន​លើកឡើងថា តាម​ស្ថានភាព​បច្ចុប្បន្ននេះបរិមាណ​ទឹក​ក្នុង​អាង​គ្រប់​រោងចក្រ​វា​រី​អគ្គិសនី​ទាំងអស់ស្ថិតក្នុង​កម្រិត​ទាប​បំផុត​។ ដូច្នេះដើម្បីបន្តនិរន្តរភាពនៃការផ្គត់ផ្គង់រហូតដល់​រដូវវស្សា អង្គភាព​​មជ្ឈមណ្ឌល​ជាតិ​បញ្ជូន ស្នើសុំ​រៀបចំ​កម្មវិធី​សម្រាប់​កាត់​បន្ទុក​ប្រើប្រាស់ ​ចេញពី​​អនុ​ស្ថានីយ​អគ្គិសនីនៃ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ជាតិ ជាពីក្រុម ហើយ​ពេលវេលា នៃ​ការ​កាត់​ចរន្ត​នេះបង្ហាញ​ដូចតទៅ​៖ គឺពេលព្រឹក ចាប់ពី​ម៉ោង៧​ព្រឹកដល់​ម៉ោង១២ រសៀលនិង​ពេល​រសៀលចាប់ពី​ម៉ោង១២រសៀល ដល់​ម៉ោង១៨:០០៕