កម្ពុជាប្រាប់អូស្ត្រាលីថា មិនអនុញ្ញាតិឱ្យមានមូលដ្ឋានយោធាបរទេសនៅសមុទ្ររាមឡើយ

កិច្ចពិភាក្សាការងារតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ភាគីកម្ពុជាប្រាប់អូស្ត្រាលីថា មិនអនុញ្ញាតិឱ្យមានមូលដ្ឋានយោធាបរទេសនៅសមុទ្ររាមឡើយ់។ សេចក្តីជូនព័ត៌មន របស់ក្រសួងការបរទេ ចេញផ្សាយនៅថ្ងៃទី ៩ ខែមិថុន ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ភាគីទាំងពីរ បានថ្លែងអំណរគុណ ចំពោះការជួយយកអាសារគ្នាទៅវិញទៅមកចំពោះ ប្រជាជននៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ហើយបានពិភាក្សាអំពី ការប្រតិបត្តិពុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហការដើម្បីប្រឆាំងនិងជំងឺរាតត្បាតមួយនេះ។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនក៏បានថ្លែងអំណរគុណ​ ចំពោះជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសអូស្ត្រាលី នៅក្នុងវិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំង ជាមួយការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងជាថ្មីថា​ គោលការរដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជាឡើយ។ ហើយថាជំហររបស់កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចហើយដល់បរទេសទាំងអស់ អំពីការស្វាគមន៍ គ្រប់ប្រទេស មកធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក នៅមូលដ្ឋានកងទ័ពជើងទឹករាម៕(ដោយ៖ ​ឡេង ដេត)