មិនប្រយ័ត្ន! ដកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ ក៏រាលកៃផ្ទុះ១គ្រាប់ដាច់ម្រាមដៃខ្លួនឯង

ភ្នំពេញ៖ បុរសជាមន្ត្រីរប៉ូលិស ក្រសួងមហាផ្ទៃម្នាក់ខណៈពេលចប់ម៉ោងការកូនស្រីបានយកកាំភ្លើងខ្លីម៉ាកK54មកអាម៉េបញ្ចូលគ្រាប់ទុកដើម្បីការពាលុយ ចំណងដៃបានមកពីភ្ញៀវចងដៃខ្លាចមានជនឆ្លៀតឲ្យកាស បណ្ដាលរាលកៃផ្ទុះមួយគ្រាប់ដាច់ម្រាមដៃមួយរងរបួស។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ខែមិនាឆ្នាំ២០១៩ ស្ថិតនៅចំណុចវិមានបុរីពិភពថ្មីសែនសុខ ចំណុចអាគារA ក្រោយផ្សារ អុីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មន្ត្រីប៉ូលិសរូបនោះមានឈ្មោះ ផង់ សុផល ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

តាមការរៀបរាប់ពីមន្ត្រីរូបនោះបានអោយដឹងថាមុនកើតហេតុ រូបគាត់បានរៀបចំពិធីមង្គលការនៅចំណុចកើតហេតុខាងលើលុះដល់ពិធីមង្គលការចប់សព្វគ្រប់ហើយ នៅម៉ោងកើតហេតុខាងលើ រូបគាត់រៀបចំយកលុយដែលបានមកពីចំណងដៃការកូនដាក់ក្នុងរថយន្តខណះនោះក៍មានគេបានមកប្រាប់ថាមានជន មិនស្គាល់មុខបានចូលមកនៅចំណុចទីតាំងខាងលើ។

ភ្លាមៗនោះរូបគាត់បានលឺដូច្នោះ ក៏មានការភ័យខ្លាចគេប្លន់រូបគាត់បានយកកាំភ្លើងខ្លីដែលដាក់តាមខ្លួនអាម៉េបញ្ចូលគ្រាប់ទុកស្រាប់តែរាកៃផ្ទះមួយគ្រាប់បណ្ដាលអោយដាច់ម្រាមដៃមួយរងរបួស ភ្លាមៗនោះដែរត្រូវបងប្អូនដឹកតាមរថយន្តមួយគ្រឿងយកមក ព្យាបាលនៅមន្ទីរពេទ្យសម្ភព ចំរើនបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចសែនសុខបានចុះមកដល់មន្ទីរពេទ្យឯកជនសុខចំរើនដើម្បីសាកសួរនិងធ្វើកំណត់ហេតុនិងស្រាវជ្រាវបន្ត៕