កម្ពុជា-ឡាវ រួមគ្នាពន្លឿនការបើកច្រកព្រំដែនឡើងវិញ

រដ្ឋាភិបាលកម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចការបើកច្រកទ្វារព្រំដែនឡើងវិញឱ្យបានឆាប់ៗ។ ការសន្យាថានឹងពន្លឿន បើកច្រកព្រំដែន ឡើងវិញញឱ្យបានឆាប់នេះ ធ្វើឡើង ក្នុងជំនូបរវាង លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ជាមួយលោក ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០នេះ នៅសាលាខេត្តព្រះវិហារ។

ក្នុងជំនួបនេះផងដែរភាគីពីរ បានឯកភាពនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាយ៉ាងជិតស្និតលើការងារពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា ការទប់ស្កាត់បទល្មើសនានាតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នា និងការពន្លឿនការបើកច្រកទ្វាព្រំដែនរវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ផងដែរ៕ (ដោយ៖ ឡេង ដេត)