ស្រវឹងធ្លាក់ភ្នែក! បើករថយន្តយ៉ាងលឿនបានរេចង្កូត បុកសួនច្បារចែកផ្លូវរួចបន្តហោះទៅបុកបង្គោលស្លាកចរាចរណ៍

ភ្នំពេញ៖ កាលពីវេលាទាបភ្លឺថ្ងៃទី១៦ខែមិនាឆ្នាំ២០១៩ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តយ៉ាងលឿនបានរេចង្កូតបុកសួនច្បារចែកផ្លូវរួចបន្តហោះទៅបុកបង្គោលស្លាកចរាចរណ៍និងបង្គោលភ្លើងក្រឡាប់ផ្ងាជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ២១៧ជិតផ្សារស្ទឹងមានជ័យចាស់ក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្ករ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំឲម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕