សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី គ្រោងរៀបចំសង្គ្រាន្តមណ្ឌលគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

មណ្ឌលគិរី៖ ថ្ងៃអាទិត្យ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ឈឹម កាន ជាប្រធាន បានគ្រោងរៀបចំ សង្គ្រាន្តមណ្ឌលគិរី ដោយមានចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។


ក្នុងកិច្ចប្រជុំនោះដែរ លោក ឈឹម កាន ប្រធានស ស យ ក បានធ្វើបទបង្ហាញអំពីការរៀបចំសង្គ្រាន្តតាមបណ្តាខេត្តមួយចំនួន ដែលក្រុមការងារ ស ស យ ក បានចុះសិក្សាកន្លងមក ដើម្បីដាក់ឆ្លង និងសុំការអនុញ្ញាតគាំទ្រពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងសុំការសហការគាំទ្រ ពីមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចយុវជន សយសស ដើម្បីឱ្យដំណើរការរៀបចំសង្គ្រាន្តមណ្ឌលគិរី ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។ ជាលទ្ធផល ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងនាមគណៈអភិបាលខេត្តលោក បានឯកភាព និងគាំទ្រនូវរាល់ការលើកឡើយរបស់ ស.ស.យ.ក ខេត្ត ហើយឯកឧត្តម និងបន្តកៀរគរថវិកា ព្រមទាំងជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ សហការក្នុងការរៀបចំព្រឹត្តិការណ៍សង្គ្រាន្តមណ្ឌលគិរីនេះឱ្យដំណើរការឡើងទទួលបានការជោគជ័យ។