សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួនផ្តល់ជូនគ្រួសារក្រីក្រ

មណ្ឌលគិរី៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ណយ ចន្ទ័តារា អនុប្រធាន និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងសហការី បានញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមទាំងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារមានជម្ងឺធ្ងន់ និងលោកយាយ មានជីវភាពក្រីក្រចំនួនពីរគ្រួសារ រស់នៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃអាទិត្យ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

នាឱកាសនោះដែរ លោក ណយ ចន្ទ័តារា អនុប្រធាន ស ស យ ក និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា បានពាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោកតែងតែណែនាំដល់ក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះដោះស្រាយរាល់ទុកលំបាក់របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ជរា និងគ្រួសារជួបបញ្ហាផ្សេងៗ។

ជាក់ស្តែង គ្រួសារឈ្មោះ ម៉ូវ ម៉ៅ ជាជនជាតិដើមភាគតិចព្នង និងមានជម្ងឺឈឺធ្ងន់រយៈពេល៣ខែមកហើយ ថែមទាំងខ្វះលទ្ធភាពក្នុងការទៅព្យាបាលជំងឺនោះ ទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា៥៨៥.៥០០រៀល ដោយឡែក លោកយាយឈ្មោះ ម្អើក ងើល មានជីវភាពក្រីក្រ ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕