វៀតណាមបង្ហាញពីមហិច្ឆតារឈរនៅកំពូលតារាង នៃមេដាយស៊ីហ្គេមឆ្នាំ២០២១

(ភ្នំពេញ)៖ ជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នាទីក្រុងហាណូយឲ្យបាននោះ ប្រទេសនេះមិនបានរំសាយកីឡាករកីឡាការិនីរបស់ខ្លួនពីជម្រំហ្វឹកហាត់ឡើយ ទោះបីមេរោគផ្លូវដង្ហើមប្រភេទថ្មី (កូវីដ ១៩) កំពុងរាតត្បាតពីភពលោកក៏ដោយ ។

ឆ្នាំ២០២១ វៀតណាមនឹងបង្ហាញនូវអំណួតនៃអត្តពលិករបស់ខ្លួនដែលកំពុងតែមានការប្រែប្រួលរីកចម្រើនកាន់តែខ្លាំង ពិសេសលើ
ប្រភេទកីឡាបាល់ទាត់ ។ កាលពីឆ្នាំ២០០៣វៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្កេមម្ដងហើយ ដែលកាលនោះប្រភេទកីឡាបាល់ទាត់ថៃប្រជែងបានតំណែងជើងឯក ចំពោះម្ចាស់ផ្ទះវៀតណាមបានត្រឹមជើងឯករងប៉ុណ្ណោះ ។

ឆ្នាំ២០០៣ វៀតណាមបានដាក់កីឡាចំនួន៣២ប្រភេទដែលមានចំនួន៤៤២វិញ្ញាសា ឲ្យប្រកួតតែសម្រាប់ស៊ីហ្គេមឆ្នាំ២០២១នេះ ប្រ
ទេសវៀតណាមមានគម្រោងដាក់កីឡាចំនួនពី៣៦ទៅ៤០ប្រភេទឲ្យប្រកួត។ វៀតណាមរំពឹងទុកជាមុនថា ឆ្នាំ២០២១ខាងមុខនេះពានបាល់ទាត់ស៊ីហ្គេម គឺម្ចាស់ផ្ទះជាអ្នកលើកវិញហើយ ។

ប្រភេទកីឡាបាល់ទាត់នេះកាលពីឆ្នាំ២០០៣ វៀតណាមស្ថិតក្នុងពូលជាមួយថៃ ឥណ្ឌូនេស៊ី និងឡាវ ។ លេងក្នុងពូលក្រុមទាំង២
នេះ (វៀតណាម និងថៃ) ប្រកួតស្មើគ្នា១ទល់១ ។ តែក្នុងជំនួបផ្ដាច់ព្រ័ត្រថៃឈ្នះវៀតណាម២ទល់១ ហើយក្លាយជាក្រុមជើងឯក  ឯវៀតណាមបានត្រឹមជើងឯករងប៉ុណ្ណោះ ។

ចំពោះប្រទេសម៉ាឡេស៊ីបានចំណាត់ថ្នាក់លេខ៣ ក្នុងខណៈដែលក្រុមប្រទេសមីយ៉ាន់ម៉ាបានចំណាត់ថ្នាក់លេខ៤ ។ សម្រាប់លើក
នេះវៀតណាមរំពឹងថា ប្រវត្តិសាស្រ្តនឹងប្រែប្រួល ព្រោះវៀតណាមត្រៀមខ្លួនរង់ចាំការមកដល់នៃព្រឹត្តិការណ៍បានយ៉ាងល្អ ។ សូម្បីតែសព្វថ្ងៃនេះ ក៏វៀតណាមពុំបានរំសាយពីការហ្វឹកហាត់ដែរ ។

ឆ្នាំ២០២១វៀតណាមនឹងធ្វើពិធីបើក២១វិច្ឆិកា និង បិទថ្ងៃទី២ធ្នូ ។ទាំងពិធីបើកទាំងពិធីបិទនឹងធ្វើនៅពហុកីឡដ្ឋានMY Binh
Stadium Station ៕ ដោយ៖ កូនដូច (យុទ្ធ)