កូន​ប្រុស​​​ទាំង​ពីរ​​របស់​នាយ ក្រឹម និង​គូស្នេហ៍​លេង​ស្ទីល​​មិន​ចាញ់​អឺរ៉ុប​​

ថ្មី​ៗ​នេះ​កូន​ប្រុស​ពៅ​ និង​កូន​ទី​៣ របស់​នាយ ក្រឹម ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ក្រោយ​ពី​អ្នក​ទាំង​​ ២ បង្ហាញ​មុខ​​​​​គូ​ស្នេហ៍​ជា​សាធារណៈ​ និង​នាំ​ទៅ​ជួប​អ្នក​មាន​គុណ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ជាមួយ​ការ​តុប​តែង​ខ្លួន​​មិន​ចាញ់​​សាសន៍​អឺរ៉ុប​​​។

១/តារា​សម្ដែង​ និង​ជា​​វិចិត្រករ​វ័យ​ក្មេង​ អ៊ូ ដានីញ៉ែល ត្រូវ​ជា​កូន​ប្រុស​ពៅ​​របស់​នាយ ក្រឹម ជានិច្ចកាល​លោក​​​ តែង​តែ​តុប​តែង​ខ្លួន​​ពាក់​មួក​​ ដូច​ជាតិ​សាសន៍​​​អឺរ៉ុប​ ដែល​កំពុង​តែ​​រស់​នៅ​ក្នុង​តំបន់​ត្រជាក់​។ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា​ លោក​ ​ជា​ជន​ជាតិ​អឺរ៉ុប​។

ចំណែក​ឯ​​គូ​ស្នេហ៍​ អ៊ូ ដានីញ៉ែល វិញ​កញ្ញា គង់ សុភា វិញ​​ក្រៅ​ពី​មាន​ឈាម​ជ័រ​ជា​កូន​កាត់​ខ្មែរ​-បារាំង​ ហើយ​នោះ​ នាង មាន​ការ​តុប​តែង​ខ្លួន​​មិន​ខុស​​ពី​ជន​ជាតិ​បារាំង​ ទាំង​​ម៉ូដ​សក់​ និង​ការ​ស្លៀក​ពាក់​បញ្ចេញ​សាច់​ខ្ចី​នៅ​បរិវេណ​រន្ធ​ផ្ចិត​។

អ៊ូ ដានីញ៉ែល
គង់ សុភា គូស្នេហ៍ អ៊ូ ដានីញ៉ែល (រូប​ថត​ពី ហ្វេស​ប៊ុក គង់ សុភា)

២/ ក្រឡេក​មក​ចាប់​អារម្មណ័​​ អ៊ូ អាឡាន ​ជា​កូន​ប្រុស​ទី​៣​របស់​នាយ ក្រឹម វិញ​​ម្ដង​មាន​ស្ទីល​តុប​តែង​ខ្លួន​ មិន​ខុស​ពី​ប្អូន​ប្រុស​ពៅ​​​ប៉ុន្មាន​ឡើយ​ ព្រោះ​ជា​និច្ច​ជា​កាល​លោក​តែង​តែ​ពាក់​មួក​ ទុក​ពុក​មាត់​ ​ពុក​ចង្កា ពាក់​ក្រវិល​នៅ​លើ​បបូរ​មាត់​​ជា​ដើម​។ ចំណុច​ទាំង​អស់​នេះ​​ដែល​ធ្វើ​ឲ្យ​ហ្វេនៗ​​ច្រឡំ​ថា​លោក​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ​។

បើ​និយាយ​ពី​គូស្នេហ៍​របស់​ អ៊ូ អាឡាន ​កញ្ញា រឿន ណាត វិញ​នាង​ គឺ​ជា​កញ្ញា​ឯក​ជយលាភី​លេខ​១​ឆ្នាំ​ ២០១៧ ​​ដែល​មាន​ទម្រង់​មុខ​ និង​កែវ​ភ្នែក​ដ៏​មុត​ថ្លា​ដូច​កូន​កាត់​លោក​ខាង​លិច តែ​ធាតុ​ពិត​ស្រី​ស្អាត​រូប​នេះ​ជា​កូន​ខ្មែរ​ សុទ្ធសាធ​៕​​​​​​​​​ប្រភពសប្បាយ

រឿន ណាត និង អ៊ូ អាឡែន(រូប​ថត​ ពីហ្វេស​ប៊ុក​ អ៊ូ អាឡាន)

អ៊ូ អាឡែន រឿន ណាត និង ម្ដាយ (រូប​ថត ពី​ហ្វេស​ប៊ុក​ អ៊ូ អាឡាន)