រន្ធត់ចិត្តណាស់ !! រថយន្តទេសចរណ៍​ដឹក​អ្នកដំណើរ​ក្រឡាប់​ផ្ងា​រជើង ​សង្កត់​ទៅលើ​អ្នកជិះ​ម៉ូតូម្នាក់ស្លាប់ភ្លាមៗ នៅស្វាយរៀង

ស្វាយរៀង​៖ រថយន្តទេសចរណ៍​ដឹក​អ្នកដំណើរ​មួយគ្រឿងបានក្រឡាប់​ផ្ងា​រជើង សង្កត់​ទៅលើ​អ្នកជិះ​ម៉ូតូស្លាប់ម្នាក់ភ្លាមៗនិង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិតនៅ​ភូមិត្រពាំង​ផ្លុ​ង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នំា២០១៩។

មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ពី​ទិស​ខាង​លិចទៅ​កើត​ឌុប​គ្នា​២​នាក់​ផ្សេងទៀត​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ស្រាប់តែ​រថយន្តក្រុង​បង្ក​ខាងលើ​បើក​ស្រប​ទិស​គ្នា​ ហើយ​បាន​វ៉ា​ម៉ូតូ​ជនរងគ្រោះ​មិនដឹងថា​ជាយ៉ាង​ម៉េច​នោះទេ ​ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ផ្ងា​រជើង​ឡើងលើ​ បណ្តាលឱ្យ​រថយន្ត​សង្កត់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​កំពុង​ជិះ​ម៉ូតូស្លាប់​ភ្លាមៗ​នៅក្រោម​រថយន្ត​ម្នាក់​និង​២​នាក់​ទៀត​របួសធ្ងន់​តែម្តង​។​

​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​ជី​ភូ ​ដើម្បី​សង្គ្រោះ​។ ចំណែក​សព​សមត្ថកិច្ចបាន​ទាញ​ចេញពី​ក្រោម​រថយន្ត​ និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំណែក​រថយន្ត​បង្ក​ សមត្ថកិច្ច​កំពុង​ហៅ​រថយន្តស្ទូច​ឡើង​យកទៅរក្សាទុក​នៅ​ការិយាល័យ​នគ​របាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​៕​