សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ ដើម្បី​ទទួល​អ្នកវិនិយោគ​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ជំរុញ​ឲ្យ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ ដើម្បី​ទទួល​អ្នកវិនិយោគ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា អ្នកវិនិយោគ​ជប៉ុន មកជួប​សម្តេច គេ​បានបង្ហាញ​ការព្រួយបារម្ភ ៣ ចំណុច​៖ ១-​ប្រាក់​ឈ្នួល ២-​តម្លៃ​អគ្គិសនី និង​៣-​ធនធានមនុស្ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​គិតគូ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស លើ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ ដើម្បី​ទទួល​អ្នកវិនិយោគ​។ សម្តេច​បាន​ផ្តាំផ្ញើ​ឲ្យ​និស្សិត ត្រូវមាន​ជំនាញ​ច្បាស់លាស់​។ នៅពេល​មាន​ជំនាញ​ច្បាស់លាស់​ហើយ ពេលនោះ លុយ​រត់​ចូល​ហើយ​៕