ប្រេងសាំង​ធម្មតា បន្ត​ឡើងថ្លៃ ខណៈ​ប្រេង​ម៉ាស៊ូត តម្លៃ​ដដែល

(ភ្នំពេញ)៖ ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​ដែល​អនុវត្តពីថ្ងៃទី ១៦ ដល់ ៣១ ខែមីនា ឆ្នាំ​២០១៩ គឺ៖

-ប្រេងសាំង​ធម្មតា តម្លៃ ៣៦៥០រៀល​ក្នុងមួយលីត្រ ឡើងថ្លៃ ១៥០​រៀល

-ប្រេង​ម៉ាស៊ូត តម្លៃ ៣៥៥០រៀល​ក្នុងមួយ​លីត្រ តម្លៃ​ដដែល។
សូម​ជម្រាប​ថា នេះ​ជា​ការ​ឡើង​ថ្លៃ​ជា​លើកទី៥ នៅ​ដើម​ឆ្នាំ​២០១៩​នេះ ដោយ​៖

-ពី​ថ្ងៃ​ទី​១៦-៣១ មករា ឆ្នាំ​២០១៩៖ សាំងឡើង ១០០រៀល មក ៣៣០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៣០០រៀល

-ពី​ថ្ងៃទី​១-១៥ កុម្ភៈ ឆ្នាំ​២០១៩៖ សាំងឡើង​ ៥០រៀល មក ៣៣៥០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៤០០រៀល

-ពី​ថ្ងៃទី​១៦-២៨ កុម្ភៈ ឆ្នាំ​២០១៩៖ សាំងឡើង​ ៥០រៀល មក ៣៤០០រៀល, ម៉ាស៊ូតឡើង ៥០រៀល មក ៣៤៥០រៀល។

-ពីថ្ងៃទី១-១៥ មីនា ២០១៩៖ សាំងឡើង ១០០​រៀល មក ៣៥០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៥៥០រៀល៕