វីឌីអូបង្ហាញមុខក្រុមលោក ហុង លីម ពុករលួយជាប្រព័ន្ធក្នុងជួររដ្ឋាភិបាលអូស្ត្រាលី

(អូស្ត្រាលី)៖ វីឌីអូស៊ើបអង្កេតមួយនៅប្រទេសអូស្ត្រាលី បានបង្ហាញមុខលោក ហុង លីម(Hong Lim)តំ​ណាង​រាស្ត្ររដ្ឋវិកតូរៀ និងបក្សពួករបស់លោក បាន​ប្រព្រឹត្ត​អំពីពើពុក​រលួយ​ជាប្រព័ន្ធក្នុងជួររដ្ឋាភិបាល    អូស្ត្រាលី។

ខ្សែ​វីឌីអូរយៈពេលជាង ៥០ នាទី ដែលផលិតដោយកម្មវិធី ៦០ នាទី និងសារព័ត៌មាន The Age  របស់អូស្ត្រាលី បានធ្វើការស៊ើបអង្កេតរយៈពេលមួយឆ្នាំ ហើយបានរកឃើញអ្នកនយោបាយដែលគេមិនសូវស្គាល់មុខម្នាក់គឺ​លោក Adem Somyurek តំណាងរាស្ត្ររដ្ឋវិកតូរៀ និងជារដ្ឋមន្ត្រីក្រសួងអាជីវកម្មខ្នាតតូច ថាបានប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ។ ហើយក្រុមបក្សពួករបស់ លោក Adem Somyurek មានលោក ហុង លីម(Hong Lim) និងដៃជើងមួយចំនួនទៀត។

ប្រព័ន្ធផ្សព្វផ្សាយបរទេសល្បីៗ បានចុះផ្សាយព្រោងព្រាត ជុំវិញរឿងពុករលួយរបស់លោក Adem Somyurek តំណាងរាស្ត្ររដ្ឋវិកតូរៀ មកពីគណបក្សពលករ រហូតដល់លោកត្រូវបានប្រធានរដ្ឋវិកតូរៀ លោកដានីញែល អ៊ីនដ្រូ បណ្តេញចេញពីតំណែង។

ព័ត៌មានដែល Sky News ទទួលបាន បានឱ្យដឹងថា លោក ហុង លីម (Hong Lim) មាន​ដៃ​ជើង​២នាក់ទៀតគឺ លោក តាក់ ម៉េងហ៊ាង(Tak Meng Heang) សមាជិកសភារដ្ឋវិកតូរៀ និង​លោក ជា យូហ៊ន (Chea You Horn) ប្រធានសមាគមខ្មែររដ្ឋវិកតូរៀ នៃប្រទេសអូស្ត្រាលី។ អ្នកទាំង៣ បានលេងល្បែងស្ពិនភ្នែក ធ្វើអោយប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋអូស្ត្រាលីអូស្ត្រាលី ព្រមទាំងជាតិ​សា​ស​​ន៍​ដទៃទៀត លង់ខ្លួនចាញ់បញ្ឆោតក្រុមនេះ។

គេដឹងថាលោក Adem Somyurek ជាមេកើយរបស់លោក ហុង លីម (Hong Lim) លោក តាក់ ម៉េង​ហ៊ាង(Tak Meng Heang) និងលោក ជា យូហ៊ន (Chea You Horn) ហើយក្រុមនេះ តែងវាយប្រហាររិះគន់មកលើរដ្ឋាភិបាលកម្ពុជាមិនសំចៃមាត់។ ល្បិច​​កលពុករលួយជាប្រព័ន្ធ ល្បែង​​    ស្ពិនភ្នែករបស់ ហុង លីម  (Hong Lim)     និងបក្សពួក ​  ដែលគេស្គាល់ថាជាក្រុមឆ្វេងនិយម ត្រូវបានលាត​ត្រ​ដាង បន្ទាប់ពីបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក​ ហើយត្រូវគេបណ្តេញចេញពីតំណែង។

ខ្សែវីឌីអូជាង ៥០ នាទីរបស់​ កម្មវិធី ៦០ នាទី ​ បង្ហាញថា លោក Adem Somyurek តំណាង        រាស្ត្ររដ្ឋវិកតូរៀ និងជារដ្ឋមន្ត្រីក្រសួងអាជីវកម្មខ្នាតតូច មានជាប់​ពាក់​ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធធ្ងន់ធ្ងរ ដោយក្រុមលោកបានទិញទឹកចិត្តមនុស្ស បង្កើតសមាជិក​គាំទ្រគណបក្សពល​ករដោយកំបាំងមុខ ដើម្បីបានអំណាច។ លុះពេលបានអំណាចរួច ពួកគេក៏​ឃុបឃិតគ្នាលួចលុយរដ្ឋវិញ និងគៀងគរប្រាក់ពីអ្នករកស៊ី និងវិនិយោគិន។

គួររំលឹកផងដែរថា លោក តាក់ ម៉េងហ៊ាង(Tak Meng Heang)  បានទៅរៀនច្បាប់នៅប្រទេស   អូស្ត្រាលី បន្ទាប់មកត្រូវ​បាន​លោក ជា យូហ៊ន(Chea You Horn) យកទៅធ្វើការជាមួយ ហើយក្រោយ​មកបាន​ក្លាយ​ជា​ចៅហ្វាយក្រុង Dandenong.Vic  បន្តតំណែងពីលោក ជា យូហ៊ន(Chea You Horn)  ដែល​ជា​ចៅ​ហ្វាយក្រុងចាស់។

ទាក់ទងនឹងសម័្ពន្ធភាពរបស់ពួកគេ ប្រភពដែលស្និទ្ធនឹងអ្នកទាំង៣ បានអោយដឹងទៀតថា ប្រពន្ធរបស់លោក   ជា យូហ៊ន (Chea You Horn) ត្រូវជាបងស្រីបង្កើតរបស់ប្រពន្ធ លោក ហុង លីម។ ឯខ្នងបង្អែក របស់ក្រុមលោក ហុង លីម(Hong Lim) គឺលោក Adem Somqurek ដែលជារដ្ឋ     មន្ត្រី និងជាតំណាង​រាស្ត្រ នៃ​រដ្ឋ​វិក​តូរៀ បក្សពលករអូស្ត្រាលី(Victorian Labor Party)។

ជាទូទៅ ក្រុមរបស់លោក ហុង លីម (Hong Lim)ដែលមានលោក ជា យូហ៊ន (Chea You Horn) និងលោក តាក់ ម៉េងហ៊ាង(Tak Meng Heang) បានធ្វើសកម្មភាពរៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋខ្មែរមួយដង ឬ ពីរដងជាទម្លាប់ក្នុងមួយឆ្នាំ។

ប្រភពពីពលរដ្ឋនៅអូស្ត្រាលីបានអោយដឹងថា វិធីពុករលួយ ប្រមូលលុយមួយទៀតនោះគឺ ការចូល​ជាសមាជិកបក្ស ពលករអូស្ត្រាលី ដែលតម្រូវឱ្យមានអ្នកខ្លះបង់ប្រាក់ អ្នកខ្លះទៀតពួកគេបង់ជំនួស ដោយលើកបន្តុបសមាជិកណាមួយ ឱ្យចូលធ្វើការក្នុងសភា។ លុះពេលគេបានឈរជាតំណាង       រាស្ត្រ​ហើយ អ្នកទាំងនោះ ទទួលបានប្រាក់ខែពីសភាវិញរហូតដល់ ១ សែនដុល្លារ​។ ហើយការ​ចុះឈ្មោះជាសមា​ជិកបក្ស គឺធ្វើឡើងដោយកំបាំងមុខ ដែលសមាជិកភាគច្រើន ពុំបានដឹងខ្លួនទេ។

តាមការអោយដឹង ការលើកបន្តុបនេះ កើតឡើងជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។ ហើយ​ការ​ប្រ​មូលលុយមួយបែបទៀត គឺប្រមូលពីអ្នកជំនួញ។ មានន័យថា អ្នកជំនួញណាជួយដល់ពួកគេ នោះពួក​គេជួយ​អ្នកជំនួញនោះវិញ ដោយរត់ការឯកសារច្បាប់ បើកផ្លូវឱ្យអ្នកជំនួញទាំងនោះ បានសាង​សង់​អគារ និង រកស៊ីធំៗ ដូចជាបើកក្រុមហ៊ុននាំចេញនាំចូល ជាដើម។

ក្រុមទាំងនេះ ធ្វើសកម្មភាពក្រោមការបង្គាប់បញ្ជា និងរៀបចំដោយលោក Adem Somyurek តំណាងរាស្ត្ររដ្ឋវិកតូរៀ និងជារដ្ឋមន្ត្រីក្រសួងអាជីវកម្មខ្នាតតូច មកពីគណបក្សពលករអូស្ត្រាលី ។

ពលរដ្ឋនៅអូស្ត្រាលីដែលដឹងរឿងពិត បានបន្តទៀតថា នៅក្នុងការទាញយកផលចំណេញ លោក ហុង លីម(Hong Lim) និងលោក តាក់ ម៉េងហ៊ាង (Tak Meng Heang)បានប្រើនយោ​បាយ​ដូចជា ធ្វើជាញុះញង់ ឱ្យអ្នកមានមុខរបរនៅទីនោះ ធ្វើបាតុកម្មសុំ​ឲ្យមានចំណត​ឡាន​ដោយ​ឥត​គិត​    ថ្លៃ។ ចំណតឡាននោះ មានតម្លៃ ៤ លានដុល្លារអូស្ត្រាលី ក្នុងអំឡុងពេលដែលលោក ជា យូហ៊ន នៅកាន់កាប់។ រឿងទាំងនេះ គ្រាន់តែជាលេសបន្លំភ្នែក ពួកអ្នករកស៊ីទាំងនោះ ដើម្បីយក​ប្រជា​ប្រិយភាព និងប្រាក់ពីអ្នករកស៊ីទាំងនោះតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត នៅក្នុងការទាញយកផលចំណេញ លោក ហុង លីម(Hong Lim) លោក តាក់    ម៉េងហ៊ាង (Tak Meng Heang) និងលោក ជា យូហ៊ន (Chea You Horn) បាន​ឃុប​ឃិត​រក​ស៊ីចូលលុយគ្នា នៅតំបន់ Spring Vale ដើម្បីយកលុយចូលហោប៉ៅខ្លួន ដោយយកលេស​ដាក់ថា​ជាប្រាក់បរិច្ចាគ។

ប្រភពព័ត៌មានដែល Sky News ទទួលបាន បញ្ជាក់ទៀតថា មូលហេតុដែលលោក ហុង លីម (Hong Lim) ធ្លាក់តំណែងមិនមែនមកពីការលើកម្រាមដៃកណ្តាលជេរគេក្នុងសភានោះទេ គឺមក​ពី​គេ​តាមដានដឹងថា លោកបានទទួលលុយពីសមាគមចិនយ៉ាងច្រើន។

ពលរដ្ឋដដែលបានអោយដឹងទៀតថា ចំពោះការបោះឆ្នោតសភាជាតិវិញ ពេលបោះឆ្នោតរដ្ឋម្តងៗ តែងមានអ្នកយកសន្លឹកឆ្នោត ដែលបំពេញរួច​ជា​ស្រេច ទៅឲ្យសមាជិករបស់ពួកគេចុះហត្ថលេខា ដោយមិនចាំបាច់ទៅបោះឆ្នោត​ដោយផ្ទាល់​នោះ​ទេ។ តាមច្បាប់ នៅអូស្ត្រាលីប្រជាជន ដែលមានឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតដោយផ្ទាល់។

ដោយឡែក​ ការរៃអង្គាសប្រាក់ ដើម្បីជួយសមាគម ឬវត្តអារាម ដែលដឹកនាំដោយលោក ហុង លីម(Hong Lim) លោកជា យូហ៊ន និងលោកតាក់ ម៉េងហ៊ាង (Tak Meng Heang) គឺពួកគេ​ជាអ្នកបំពេញឯកសារដោយខ្លួនឯង។ ហើយដែលតាមពិតទៅ គឺដើម្បីបម្រើប្រយោជន៍បក្ស​ពួក​អ្នក​​ទាំ​ង​៣តែប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ក្រោយពីការបកអាក្រាតនូវអំពើពុករលួយរបស់អ្នកទាំងបួនខាងលើ សកម្មភាព​និងទង្វើពុករលួយរបស់ពួកគេ ត្រូវបានគេមើលឃើញថា មានចំណុចពិសេសចំនួន៣គឺ៖

១.លោក Adem Somyerk គឺជាអ្នករៀបចំគម្រោងធំ លើកបន្តុបលោក ហុង លីម(Hong Lim)  លោក ជា យូហ៊ន(Chea You Horn) និងលោកតាក់ ម៉េងហ៊ាង (Tak Meng Heang)  អោយឡើងធ្វើការក្នុងជួររដ្ឋាភិបាលអូស្ត្រាលី

២. ទិញទឹកចិត្ត ក្នុងការបង្កើតសមាជិកគាំទ្រ បក្សពលករអូស្ត្រាលី ដោយកំបាំងមុខ ដើម្បីទទួលបានអំណាច ក្នុងការរកលុយឲ្យពួកគេ

៣. ពេលបានអំណាច ពួកគេលួចលុយរដ្ឋ និងប្រមូលលុយពីអ្នករកស៊ី និងវិនិយោគិន។

ចំណុចសំខាន់ៗទាំងបីនេះ ត្រូវបានគេមើលឃើញថាខុសនឹងច្បាប់របស់        រដ្ឋាភិបាលអូស្ត្រាលីធ្ងន់ណាស់ ហើយអ្នកទាំងនោះអាចប្រឈបនឹងការជាប់ពន្ធនាគារពី១០ឆ្នាំឡើងទៅ។

ប៉ុន្តែទោះយ៉ាងនេះក្តី កាលពីថ្ងៃទី ១៩ មិថុនា ​សារព័ត៌មានABCអូស្ត្រាលី បានដកស្រង់សំដីរបស់លោក​ Adem Somyerk មកថា លោកនឹងចាត់ការតាមផ្លូវច្បាប់ ចំពោះជនណាដែលបានលួចថតសំឡេង និង រូបភាពរបស់លោកដោយខុសច្បាប់។​ លោកបន្តថា លោកមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់នោះឡើយ។​

សរុបជារួម អ្វីដែលក្រុមបក្សប្រឆាំង ដែលមានបុគ្គល  ហុង លីម(Hong Lim)  ជា យូ​ហ៊ន​(Chea You Horn) តាក់ ម៉េងហ៊ាង (Tak Meng Heang) និងពល​រដ្ឋខ្មែរ​មួយ​ចំនួន​ដែល​ត្រូវ​បក្ស​ប្រឆាំងទិញ  តែងតែវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កន្លងមក ដោយចោទថា ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសត្រូវបានគេទិញក្បាល ហើយគេថា សេដ្ឋកិច្ច​ខ្មែរ​ពឹងដោយសារដង្ហើមគេ ពុំមានប្រាក់ចំណូលខ្លួនឯងទេ និងចោទទៀតថា សង្គមខ្មែរយើង​ពុំមាន​លទ្ធិប្រជាធិបតេយ្យ  ប៉ុន្តែផ្ទុយទៅវិញ ចំណុចទាំងបីខាងលើនេះ  បានបញ្ជាក់យ៉ាង​ច្បាស់​ណាស់​ថា គឺពួកគេទៅវិញទេ ដែលប្រព្រឹត្តិអំពើពុករលួយក្នុងជួរបក្សជាប្រព័ន្ធតែម្តង ៕ អត្ថបទ៖ SKY News