អ្នក​ដែល​បោះ​បង់ Apple ដោយ​សារ​តែ​មិន​អាច​ដាក់​តាំង​កម្មវិធីនៅ​លើ Home Screen ប្រហែល​ជា​អាច​ត្រឡប់​មក​រក Apple វិញ

ដូច​ដែល​ដឹង​ស្រាប់​មក​ហើយ​ថាប្រព័ន្ធ​ប្រតិ​បត្ត​ការ​ iOS  គឺ​មិន​មាន​Home Screen ដែល​អាច​បន្ថែម​កម្មវិធី​ឬផ្លូវ​កាត់​ផ្សេងៗ ដូចជា អាកាសធាតុ ម៉ោង​ ឬដំណឹង​ផ្សេងៗ​ដូច​ Android ឡើយ។ បញ្ហា​តូចមួយ​នេះ​ប្រហែល​ជា​បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រ​ iOS ខ្លះ​ប្រហែល​ជា​បាន​បែរ​ចិត្ត​មក​ប្រើ Android  តាំង​ពី​ជំនាន់​ 3GS ឬ iPhone4 ឯនោះ។ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ ដោយក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 14 សម្រាប់ប្រើជាមួយ iPhone និង iPod ជាផ្លូវការ។ ប្រព័ន្ធប្រតិបត្តិការ iOS 14 ទទួលបានរចនាបថផ្ទាំង Home Screen ថ្មី, ផ្ទាំង Incoming Call ថ្មី និង Widgets ក៏ដូចជាមុខងារថ្មីៗជាច្រើនទៀតផងដែរ។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ទូរស័ព្ទ​ដែល​អាច​តម្លើង​ទៅ iOS 14 បាននៅ​ថ្ងៃ​អនាគត៖

-​ iPhone 11

– iPhone 11 Pro

– iPhone 11 Pro Max

– iPhone XS

– iPhone XS Max

– iPhone XR

– iPhone X

– iPhone 8

– iPhone 8 Plus

– iPhone 7

– iPhone 7 Plus

– iPhone 6s

– iPhone 6s Plus

– iPhone SE (1st generation)

– iPhone SE (2nd genartion)

– iPod touch (7th generation)

ដោយ៖ Vireak