ប្រធាន សសយក ស្រុកតំបែរ ព្រមទាំងសហការីបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែតជូនចាស់ជរាចំនួនពីរគ្រួសារ

ត្បូងឃ្មុំ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក សន សុភ័ក្រ តំណាងលោក សុខ សារិទ្ធ ប្រធាន សសយក ស្រុកតំបែរ ព្រមទាំងសហការីបាននាំយកអំណោយដ៏ថ្លៃថ្លា ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈលោក ម៉ៅ ឌុង ប្រធាន សសយក ខេត្តជូនចាស់ជរាចំនួនពីគ្រួសារនៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ក្នុងនោះដែរ គ្រួសារនិមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១យួរ ស្ករ ១ គីឡូក្រាម អំបិល ១ គីឡូក្រាម មី ១កេស និងថវិកា ៥ ម៉ឺនរៀល៕