ផ្ទះករណីបាញ់រះទៀតហើយ !! មនុស្សជាច្រើននាក់ត្រូវរបួសនៅប្រទេសហូឡង់

បរទេស៖ នៅល្ងាច​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩នេះ មានករណីបាញ់ប្រហារ​មួយនៅ​ទីក្រុង យូតរិច (Utrecht) បណ្តាលអោយមនុស្សមួយចំនួន​បានទទួលរង​របួស ។

បើតាមសម្តី​សាក្សី​ខ្លះៗវិញ ហេតុការណ៍​បាញ់ប្រហារ​នេះ បានកើតមាន​នៅក្នុង​យានជំនិះ Tram មួយគ្រឿង។ ប៉ូលិស​ហូឡង់បានឲ្យ​ដឹងថា ជនសង្ស័យ​បានរត់គេច​ខ្លួនបាត់ ប៉ុន្តែកំពុងស្ថិតក្រោម​ការតាម​ចាប់ខ្លួន៕