ចន ច័ន្ទលក្ខិណា​ ផ្ទុះសង្គា្រម​ពាក្យសម្តី ​ជាមួយម្ចាស់ ​Account Facebook ​ម្នាក់ រហូតព្រមាន​ទម្លាយរូបស្រាត និង​វិដេអូសិច!

(ភ្នំពេញ)៖ តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ជាថ្មីម្តងទៀតត្រូវបានម្ចាស់ Account Facebook ម្នាក់បានចេញមុខរិះគន់និងជេរកបដៀលកប់ៗមាត់ថា ជានាងបិសាចដង្កូវ ឬទេពអប្សរចិត្តព្រាយជាដើម។ ប៉ុន្តែក្រោយពីរងការប្រមាថអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រតិកម្មព្រមានទម្លាយវីដេអូសិចស៊ីរបស់បុគ្គលរូបនេះផងដែរ។

ផ្អែកតាមAccount Facebook មានឈ្មោះថាJetra Ananda Kong បានសរសេររិះគន់សំដៅលើប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណាថា «អាន comment ហើយ ចុកឈាមទេនាងច័ន្ទ ? ច័ន្ទមិនប្រកុយនាងតារាពូកែតែខាងអុជអាលឈ្នានីស ទៅដល់ត្រង់ណាគេស្អប់ត្រង់ហ្នឹងសមណាស់ដែលជាប់ឈ្មោះទេពអប្សរចិត្តព្រាយ មានតែគេជេរ គេស្អប់គេខ្ពើមរអើម»។

ម្ចាស់ Account Facebook ដដែលនេះបានបន្ថែមថា «នាងតារាមិនដែលល្បីមិនដែលមានហ្វេន នាងតារាពូជឈ្នានីសមួយជាតិដល់ងាប់ទៅវិញ ដើរតែឈ្នានីសឆ្កិះឆ្កៀលអ្នកដទៃ។ ឆ្ងាញ់ត្រង់គេសុខចិត្តចំណាយលើស្រីតាំងក្នុងទូ ក៏មិនចំណាយទៅមើលនាងបិសាចដង្កូវរុកគួនក្នុងពិភពសិល្បៈម្នាក់នេះដែរ។ ថ្ងៃក្រោយសល់តែឈ្មោះមហាអាស្រូវក្នុងសិល្បៈ អូយ ! ចុកចាប់»។

ដោយមិនបង្អង់យូរភ្លាមៗនោះ តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានផ្ទុះប្រតិកម្មតបវិញថា «បើខ្ញុំជាមនុស្សអាក្រក់ ម៉្លេះសមរូបសិចអាក្រាតរបស់អ្នកនិងប្រុសៗមួយចំនួនបែកធ្លាយតាំងពីយូរហើយ តែខ្ញុំមិនធ្វើបែបនោះឡើយ តែកុំតាមខាំដូចឆ្កែឆ្កួតពេក បើគេឈប់តតាំងហើយសូមស្ងាត់ទៅប្រយ័ត្នកាន់បាត្រអោយអាត្មា សិចតាម video call អីៗណឹងក៏មានដែរហើយកុំស្មានថាបុរសៗផ្សេងទៀតគេនៅស្ងៀម។ ខ្ញុំបានពីគេទេណា ប្រយ័ត្នម៉ាក់ៗឃើញម៉ាក់ៗគាំងបេះដូង»។

ស្របពេលដែលមានការចេញមុខឆ្លើយតបពីអ្នកនាង ចន ច័ន្ទលក្ខិណា នោះដែរម្ចាស់ Account Facebook ឈ្មោះ Jetra Ananda Kong រូបនេះក្តៅចិត្តក៏បានលេងកប់ៗទៀតថា «ផ្តាំទៅ មីតារា….!ដែលត្រូវគេស្អប់សឹងតែដេញចេញពីកូរ៉េម្នាក់ហ្នឹងផង បើវាចង់បញ្ចេញ រូបភាព អាក្រាតស្អី អោយវាបញ្ចេញបញ្ជីរាយនាមឈ្មោះប្រុស ដែលធ្លាប់ដេកជាមួយវាផង»។

ប្រភពដដែលនេះ បាននិយាយទៀតថា «ជាពិសេសអាប្រុសមេធាវីដែលធ្លាប់ធ្លាយថាដេកជាមួយគ្នារហូតដល់បាក់គ្រែភីង។ មីតារាសំគីស មីស៊ីប្រុសចងចង្កោម នាងឯងកុំមកចង់តំឡើងធ្មង់ដាក់អញ។ ក្លាហានអើតក្បាលមករករឿងស្អី តែអញ? ចុះនាងឯងមិនខ្លាំងដាក់បងប្អូននៅកូរ៉េផងទៅមីតារាគេឃើញមុខដេញក្បាល?ទៅដល់ណាគេដេញក្បាលដល់នោះ នៅមិនព្រមចេះខ្មាស មុខសែនក្រាស់ឈប់បានឈប់ទៅ មីតារាប៊ិនសន្សំរឿង មីតួឈ្នានីសអត់កំណើត។ បានតែស៊ីបាតជើងកណ្តាលមុខទេ នាងឯង»៕

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា

ប្រភព : khmertalking