ព័ត៌មាន ដែលថាកងទ័ពរុស្សី សម្លាប់កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន ជាព័ត៌មានក្លែងក្លាយ

(អន្តរជាតិ) មន្ត្រីការទូតរុស្សី បានច្រានចោលព័ត៌មាន ដែលថាកងទ័ពរុស្សី ពិតជាមានតួនាទីសំខាន់ ចំពោះការស្លាប់របស់កងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះ គឺជាព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។

ប្រពន្ធ័ព័ត៌មានអាមេរិក បានដកស្រង់ពីប្រភពចារកម្មអាមេរិក ដែលបាននិយាយថា ពួកចារកម្មរុស្សីបានផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យពួកតាលីបង់ បាញ់សម្លាប់ទាហានអាមេរិក។

ប៉ុន្តែព័ត៌មាននេះ ត្រូវបានអ្នកវិភាគទាំងឡាយបញ្ជាក់ថា វាមានគោលបំណង បំផ្លាញចោលកិច្ចព្រមព្រៀងសន្តិភាពរបស់ពួកតាលីបង់ជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

កាលពីថ្ងៃសុក្រកាសែតញូយ៉កថែម បានផ្សាយថាលោកដូណាល់ ត្រាំ បានទទួលរបាយការណ៍ពីក្រុមចារកម្មអាមេរិក ដែលបានអះអាងថាទីក្រុងមូស្គូ បានផ្តល់ព័ត៌មានទៅឲ្យពួកតាលីបង់ បាញ់សម្លាប់ទាហានអាមេរិក ប៉ុន្តែលោក ត្រាំ មិនទាន់មានប្រតិកម្មយ៉ាងណា ចំពោះរបាយការណ៍នេះទេ៕ ដោយ៖សារឹទ្ធ (Micheal)