របៀប​ញ៉ាំ​អាហារ​ពេលព្រឹក​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​

(​ភ្នំពេញ​)៖ អាហារ​ពេលព្រឹក គឺជា​អាហារ​ដែល​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ដូច​អ្នក​ធ្លាប់​ដឹង​រួចមកហើយ ប៉ុន្តែ​នៅពេលដែល​អ្នក​ពិសារ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​របៀប​មួយចំនួន​ដែរ ទើប​អ្នក​អាច​ទទួលបាន​សុខភាព​ល្អ​បាន​។ ដូចនេះ​តើ​មាន​របៀប​ញ៉ាំ​អាហារ​ពេលព្រឹក​បែបណា​ដែល​ល្អ​ចំពោះ​សុខភាព​អ្នកនោះ​?

១.​នៅពេលដែល​អ្នក​ក្រោក​ពី​គេង​ភ្លាម អ្នក​មិនត្រូវ​បរិភោគ​អាហារ​ពេលព្រឹក​ភ្លាម​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ពិបាក​រំលាយ​អាហារ​បាន ដូចនេះ​អ្នក​គួរតែ​ពិសារ​ក្រោយ​ពេលដែល​អ្នក​ក្រោក​ពី​គេង​ចំនួន​ពី​២០​ទៅ​៣០​នាទី​ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​ទាំងអស់គ្នា​។​

២.​ប្រសិនជា​អ្នកមាន​ទម្លាប់​ក្រោក​ពី​គេង​ពី​ព្រលឹម អ្នក​អាច​ញ៉ាំ​អាហារ​ពេលព្រឹក​នៅ​ម៉ោង​៧​បាន ព្រោះ​វា​ជា​ពេលវេលា​ល្អ​ក្នុង​ការបរិភោគ​។​

៣.​អ្នក​មិនត្រូវ ព្រោះតែ​ការប្រញាប់ ហើយ​បរិភោគ​លឿន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន ធ្វើ​ឲ្យ​វា​ងាយ​របួស​ខ្លាំងណាស់​ដោយសារតែ​វា​កិន​លឿន​ពេក​។​

៤.​ប្រសិនជា​អ្នក​ទម្លាប់​បរិភោគ​អាហារ​ពេលព្រឹក​នៅ​ម៉ោង​ណា អ្នក​គួរតែ​ពិសារ​នៅ​ម៉ោង​នោះ​ជា​រៀងរាល់ថ្ងៃ ទើប​វា​អាចរំលាយ​អាហារ​បានល្អ ហើយ​អ្នក​អាច​ស្រូបយក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ទៀតផង​៕​