មក​ដឹង​តម្លៃ Honda CB150R ស៊េរី ២០១៨ លក់​នៅ​ទីផ្សារ​ស្រុក​ថៃ និង​កម្ពុជា

ម៉ូតូ​ធំ​រាង​ឡូយ​ធន់​កណ្ដាល​កម្លាំង​ម៉ាស៊ីន 150cc របស់​ក្រុមហ៊ុន Honda ដែល​ទើប​នឹង​លេច​មុខ​ក្នុង​ពិពរណ៌​ម៉ូតូ-រថយន្ត​ប្រចាំ​ប្រទេស​ថៃ​កាល​ពី​សប្តាហ៍​មុន ពេល​នេះ​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រប់​គ្រង​ទីផ្សារម៉ូតូ Honda ក្នុង​ពិពរណ៌​​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា CB 150R ដាក់​លក់​ក្នុង​ប្រទេស​ថៃ​មាន​ពីរ​ប្រភេទ​គឺ CB150R ម៉ូឌែល Street Cafe តម្លៃ​ប្រហែល ១៣៥,២០០ បាត​ខ្ទង់ ៤ ០០០ ដុល្លារ​ និង CB150R ម៉ូឌែល Scramble Cafe តម្លៃ​ប្រហែល ១១៨,៤០០ បាត​ខ្ទង់ ៣ ៥០០០ ដុល្លារ​។

លោកសីហា អ្នក​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ​បាន​ឲ្យ​ដឹង​ថា តម្លៃ CB150R ម៉ូឌែល Street Cafe ដែល​កំពុង​ដាក់​លក់​នៅ​​លើ​ទីផ្សារ​​​​ខ្ទង់ប្រមាណ​ជា ៣ ៣៥០ ឬ ៣ ៥០០ ដុល្លារ ហើយ​មាន​២ពណ៌ ពណ៌​ស្លែ​ចាស់ និង​ពណ៌​ក្រហម​។

លក្ខណៈសម្បត្តិ​របស់ CB 150R

  • ភ្លើង​ចង្កៀង​មុខ​រាង​មូល​ស្ទីល Sport Cafe បំពាក់​ប្រព័ន្ធ​ភ្លើង LED
  • ធុង​សាំង​ធំ ព្រម​ទាំង​គម្រប​បែប AIRPLANE TANK CAP
  • កុងទ័រFull LCD បញ្ចេញ​ភ្លើង​ប្រាប់​ពី​ដំណើរ​ការ​គ្រប់​តួនាទី
  • Function ប្រាប់​គ្រប់​តួនាទី បង្ហាញ​ពី​គុណសម្បត្តិ​ម៉ាស៊ីន គុណ​សម្បត្តិ​នៃ​ការ​សន្សំ​សំចៃ និង​កំណត់​ពេល​វេលា​បើកបរ
  • បំពង់​ស៊ីម៉ាំង​ខ្លី ជិត​ម៉ាស៊ីន ជួយ​ប្រមូល​កម្លាំង​ឲ្យ​នៅ​ចំណុច​កណ្ដាល និង​មាន​លំនឹង
  • កម្លាំង​ម៉ាស៊ីន 150CC ចលនា​ម៉ាស៊ីន ៤តង់ ប្រភេទ ROLLER ROCKER ARM
  • ធុង​ទឹក​រចនា​រូបរាង​ផ្ដល់​ប្រសិទ្ធិ​ភាព​រំភាយ​កម្ដៅ​បាន​ល្អ
  • Swing arm មាន​ទម្ងន់​ស្រាល ប៉ុន្តែ​រឹងមាំ​ធន់​បាន​យូរ
  • តួ​ម៉ូតូ រចនា​ម៉ូដ​រាង​គ្រាប់​ពេជ្រ ដើម្បី​រក្សា​ទម្ងន់​ឲ្យ​មាន​តុល្យភាព
  • បូម​ទំហំ ៤១ម.ម កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​រាល់​ការ​បើកបរ និង​គ្រប់​គ្រង​បាន​គ្រប់​កាលៈទេសៈ
  • ឌីស​ហ្វ្រាំង​មុខ​បែប Radial Mount ចាន​ហ្វ្រាំង​ញែក​ដាច់ ទំហំ ២៩៦ម.ម ព្រម​ជាមួយ Caliper 4 Pot .​  ប្រភព​សប្បាយ.
CB150R ម៉ូឌែល Street Cafe