បុគ្គល៤រូប ជាប់ឈ្មោះជាម៉ែយ៉ែមក្នុងសង្គមសិល្បៈ​

បុគ្គល ៤ រូប​ត្រូវ​បាន​លេចឮដំណឹង និងជាប់ឈ្មោះ​ជា​ម៉ែយ៉ែម​ ដោយបាន​បញ្ចុះ​បញ្ចូល​​ និងនាំ​ខ្លួន​តារា​ស្រី​ៗ​យក​ទៅ​ជូន​តា​តា​ ឬអ្នក​មាន​អំណាច​។

១/ ថ្មី​ៗ​នេះ​ពិធី​ការិនី​ចាស់​វស្សា​ ឌួង ហ្សូរីដា ​​បាន​បែក​ធ្លាយ​ព័ត៌មាន​ថា​ នាងគឺ​ជា​អ្នក​ដឹក​ញី​​ប្រស៊ី​ឈ្មោល​ ឬ ហៅ​ថា​ ម៉ែយ៉ែម យក​តារា​ស្រី​ៗ​វ័យ​ក្មេង​ទៅ​ឲ្យ​​​តា​តា​ និង​អ្នក​​មាន​​អំណាច​ ដើម្បី​ទទួល​បាន​ប្រាក់​កុំមីស្យុង​​​រាប់​ពាន់​ដុល្លារ​​​។ រឿង​រ៉ាវ​នេះ​ត្រូវ​បាន​នាងចេញ​មុខ​បដិសេធថា​​​​ គឺ​ជា​ការ​លាបពណ៌​​ក្នុង​គោល​បំណង​ចង់​បង្ខូច​កេរ្តិ៍ឈ្មោះនាងតែប៉ុណ្ណោះ។

ឌួង ហ្សូរីដា

២​/ អ្នក​ស្រី​ ផាន់ សម្ផស្ស​ ម្តាយតារាសម្តែង សារ៉ាយ សក្កណា ត្រូវ​បាន​​​ប្រភព​មួយ​ចំនួន​ទម្លាយ​កាល​ពី​ខែ សីហា ឆ្នាំ ២០១៦ ​ថា​​អ្នក​ស្រី គឺ​ជា​ម៉ែយ៉ែម​​​​​។ ជុំវិញ​រឿង​រ៉ាវ​នេះ​​​ត្រូវ​បាន​ សារ៉ាយ សក្កណា ​ចេញ​​មុខ​​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​នាង​ថា​៖”​អំពើ​ល្អ​ដែល​ខ្ញុំ​ និង​ម៉ាក់​ខ្ញុំ​បាន​សាង​ សូម​ជួយ​ថែ​រក្សា​ក្រុម​គ្រួសារ​ខ្ញុំ​ ហើយ​អ្នក​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​ខ្ញុំ​​សូម​ឲ្យ​អ្នក​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ចុះ​ ទេវតា​មាន​ភ្នែក​។ សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ ដែល​បាន​ជឿជាក់​ និង​ផ្ដល់​កម្លាំង​ចិត្ត​សូម​ឲ្យ​ទេវតា​តាម​ថែ​រក្សា​អ្នក​ទាំង​អស់​គ្នា​”។

សារ៉ាយ សក្កណា និង អ្នក​ម្ដាយ

៣/ ចែមុំ ថៅកែ​​ហាង​កែសម្ផស្ស​​មីកាហ្សា​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​​ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១២ ​ពាក់​ព័ន្ធ​ករណី​ថៅ​កែ​ស្រី​រូប​នេះ​ដឹក​ញី​ប្រស៊ី​ឈ្មោល​​​នារី​វ័យ​ក្មេង​ និង​តារា​មួយ​ចំនួន​ទៅ​ឲ្យ​តា​តា​ ដោយ​តុលាការ​ចេញ​សាល​ក្រម​ឲ្យ​ជាប់​ពន្ធនាគារ​​ ៤ ឆ្នាំ​ និង​៦ ខែ អំឡុង​ខែ​មីនា ឆ្នាំ ២០១៣។ ការ​សម្រេច​នេះ​​ធ្វើ​ឲ្យ​ ចែមុំ បង្ហូរ​ទឹក​ភ្នែក​​ និយាយ​ទាំង​អួល​ដើមក​ទៅ​កាន់​មេធាវី​ថា ​ការ​កាត់​ក្ដី​នេះ​ពិត​ជា​អយុត្តិធម៌​ចំពោះ​​អ្នកស្រីខ្លាំង​ណាស់​ ព្រោះ​ខ្លួន​មិន​បាន​ប្រព្រឹត្តដូច​ការ​ចោទ​ប្រកាន់​ឡើយ​។​​​ ថ្មីៗនេះ ចែមុំ បានបង្ហាញវត្តមានជាមួយមិត្តភក្តិបន្ទាប់ពីមានសេរីភាពឡើងវិញ។

ចែមុំ ថៅកែហាង​កែសម្ផស្ស​ មីកាហ្សា

៣/ តារា​ចម្រៀង​រដឺន​ អូ រស្មី  ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ប្រកាស​សាល​ក្រម​កំបាំង​មុខ​ កាល​​ពី​ថ្ងៃ​ទី​ ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ​ដោយ​សម្រេច​ដាក់​ពន្ធនាគារ​ ៧ ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ ២០ ម៉ឺន​រៀល​ទៅ​​ជន​រង​គ្រោះ​ ​ពី​បទ​ នាំ​ក្មេង​ស្រី​វ័យ​ ១៤ ឆ្នាំ​ម្នាក់​ទៅ​រួម​ភេទ​ជាមួយ​អាណិកជន​ខ្មែរ។​​​​ ការ​សម្រេច​នេះ​ត្រូវ​បាន​តារា​ចម្រៀង​​រូប​នេះ និង​មេធាវី លើក​ឡើង​ថា​ ពិត​ជា​អយុត្តិធម៌​​ខ្លាំង​ណាស់​ ព្រោះ​​កូន​ក្ដី​ខ្លួន​មិន​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៕​​

តារា​ចម្រៀង អូ រស្មី