ឡើងកប់ហ្មង! មន្ត្រី ​EDC ឆ្នាំ​២០១៨​ ប្រើ​ប្រើ​ស្មាត​ហ្វូន​កត់​លេខ​កុងទ័រ​ភ្លើង​​

នេះ​ជា​សកម្មភាព​មន្ត្រី​អគ្គិសនី​កម្ពុជា​កំពុង​ប្រើ​ស្មាតហ្វូន​តភ្ជាប់​ជាមួយ​ដង​សែល​ហ្វី​ ប្រើ​សម្រាប់​ថត​លេខ​កុង​ទ័រ​ភ្លើង​នៅ​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួលសង្កែ​ រាជធានី​ភ្នំពេញ​កាល​ចុង​សប្ដាហ៍​មុន​​។ បើ​តាម​មន្ត្រី​ EDC ដែល​ចុះ​កត់​លេខ​កុងទ័រ​ភ្លើង​នៅ​ទី​នោះ​ប្រាប់​ថា គាត់​ធ្វើ​របៀប​នេះ​យូរ​ខែ​មក​ហើយ​ ឧបករណ៍​នេះ​ វា​ជួយ​សម្រួល​ការងារ​បាន​ច្រើន និង​បាន​លឿន​ជាង​មុន​​ដោយ​ជំនួស​ជណ្ដើរ​សម្រាប់​ប្រអប់​កុងទ័រ​ភ្លើង​ ដែល​មាន​កម្ពស់​ខ្ពស់​ល្មម​ តែ​សម្រាប់​កុងទ័រ​ខ្ពស់​ចាំ​ប្រើ​ជណ្ដើរ​ឡើង។​​​​​