បើចង់ធ្វើគ្រូបង្វឹក ត្រូវលាឈប់ពីតំណែងនៅសហព័ន្ធរបស់ខ្លួន

(ភ្នំពេញ)៖ ចុងសប្ដាហ៍កន្លងមក លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកព្រមទំាងអគ្គលេខាធិការនៃសហព័ន្ធជាតិតំណាងឲ្យប្រភេទកីឡាអូឡាំពិកនិងមិនអូឡាំពិកអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីត្រួតពិនិត្យសមាសភាគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកចំនួន៣៤សហព័ន្ធសម្រាប់ក្រុមជម្រើសជាតិ២០២០។

សម្រាប់ការប្រមូលផ្តុំឆ្នាំមានកីឡាករ កីឡាការិនីចំនួន៣៣ក្នុង៣៤មកពីសហព័ន្ធកីឡាជាតិ ប៉ុន្តែក្នុងនោះប្រភេទកីឡាជីជឺតស៊ូមិន មានប្រមូលផ្តុំឡើយដោយសារតែសហព័ន្ធកីឡាមួយនោះគ្មានកីឡាករ កីឡាការិនីនិងគ្មានគ្រូបង្វឹក។ហើយការប្រមូលផ្តុំហ្វឹកហាត់ជាផ្លូវការ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ ដោយគ្មានការស្នាក់នៅនិងហូចចុករួមគ្នាដូចមុនឡើយធ្វើបែបនេះដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ១៩។

លោក ស សុខា បានមានប្រសាសន៍ថា ក្នុងការប្រមូលផ្តុំឆ្នាំនេះមានសហព័ន្ធកីឡាមួយចំនួនដែលមានអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការជាគ្រូបង្វឹកត្រូវប្តូរចេញ ប្រសិនមិនប្តូរចេញត្រូវធ្វើលិខិតលាចេញពីតំណាងអនុប្រធាន និងអគ្គលេខាធិការទើបអាចក្លាយជាគ្រូបង្វឹកបាន។ ចំណែកកីឡាករកីឡាការិនីចំនួនមិនបានចូលរួមជើងឯកថ្នាក់ជាតិ តែមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិលោកនឹងទទួលយក ប៉ុន្តែត្រូវឲ្យគណៈកម្មចុះទៅត្រួតពិនិត្យសមត្ថភាពផ្ទាល់តាមការអះអាងរបស់សហព័ន្ធខ្លួន៕ ដោយ៖ កូនដូច