យល់ដឹងពីបញ្ហារមាស់​ស្បែក

(សុខភាព)៖ ការ​រមាស់​ស្បែក គឺជា​ភាពមិន​ស្រួល ការ​មាន​អារម្មណ៍​ក្រហាយ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​អេះ​។ ការ​រមាស់​ស្បែក អាចជា​លទ្ធផល​នៃ​ការឡើង​កន្ទួល​លើ​ស្បែក ឬ​ស្ថានភាព​ណាមួយ​ផ្សេងទៀត​ដូចជា​ជំងឺ​ស្បែក ឬ​ការ​រលាក​ស្បែក​ជាដើម​។​
ការ​រមាស់​ស្បែក ក៏​អាចជា​រោគសញ្ញា​នៃ​ជំងឺ​មួយចំនួន​ដូចជា​ជំងឺថ្លើម ឬ​ជំងឺ​ខ្សោយតម្រងនោម​ជាដើម​។ ដោយ​អាស្រ័យ​លើ​មូលហេតុ ពេលខ្លះ ការ​រមាស់​ស្បែក​អាច​លេចឡើង​មាន​សភាព​ធម្មតា ឬ​វា​អាច​នឹង​ឡើង​ពណ៌​ក្រហម មាន​កន្ទួល មាន​រលាក់ ឬ​មាន​ពងបែក​។​

​ការព្យាបាល​រយៈពេល​យូរ​អាច​តម្រូវ​ឲ្យ​មាន​មានការ​កំណត់ និង​ការព្យាបាល​លើ​មូលហេតុ​នៃ​ការ​រមាស់​ស្បែក​។ ការព្យាបាល​រួមមាន​ការប្រើ​ថ្នាំ​ស្បែក​រមាស់ ការ​ស្លៀកពាក់ និង​ការព្យាបាល​ដោយ​ពន្លឺ​។ ការថែរក្សា​ដោយ​ខ្លួនឯង​រួមទាំង​ការប្រើប្រាស់​ផលិតផល​ប្រឆាំងនឹង​ការ​រមាស់ និង​ការ​ងូតទឹក​ត្រជាក់ ក៏​អាចជួយ​បាន​ផងដែរ​។​

​ខាងក្រោម​នេះ គឺជា​មូលហេតុ​អាចទៅរួច​នៃ​ការ​រមាស់​ស្បែក ៖

• មាន​ស្បែក​ស្ងួត​ពេក​
• ការ​មាន​ស្បែក និង​មាន​កន្ទួល​លើ​ស្បែក​
• មាន​ជំងឺ​ផ្សេងៗ​ដូច​ជាមាន​ជំងឺថ្លើម ជំងឺ​តម្រងនោម ការខ្វះ​គ្រាប់​ឈាម មាន​ជំងឺមហារីក​ឈាម …
• មាន​ជំងឺសរសៃប្រសាទ​ដែល​អាចមកពី​ជំងឺ​ទឹកនោមផ្អែម​
• រោល ឬ​មានប្រតិកម្ម​នឹង​អ្វីមួយ ដូចជា​សារធាតុ​គីមី សាប៊ូ និង​សារធាតុ​ដទៃទៀត​ដែល​អាចធ្វើ​ឲ្យ​រលាក​ស្បែក និង​ជា​មូលហេតុ​នៃ​ការ​រមាស់​ស្បែក​
• ថ្នាំ​មួយចំនួន​
• ការ​មាន​ផ្ទៃពោះ​៕