អាវយឺត អក្សរ Cambodia ដែល CC Double O ច្នៃសម្រាប់កម្ពុជានោះ មានការគាំទ្រខ្លាំងមែនទែន សូមប្រញាប់ឡើង ព្រោះជិតអស់ហើយ!

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃ មុនពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ ២០១៨ នេះ CC Double O ដែលជាម៉ាកសម្លៀកបំពាក់កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា បានធ្វើការច្នៃម៉ូតអាវយឺតយ៉ាងពិសេសបំផុត ដោយមានផ្លាកសញ្ញាអក្សរ Cambodia នៅខាងមុខអាវតែម្តង ហើយម៉ូតនេះត្រូវបានច្នៃឡើង សម្រាប់តែ កម្ពុជាហើយមានលក់តែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ជាក់ស្តែង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អាវយឺត CC Double O ដែលច្នៃម៉ូតយ៉ាងពិសេសនេះ ទទួលបានការគាំទ្រខ្លាំងមែនទែន ដោយក្នុងនោះ មានទាំងអ្នកទិញជាកាដូសម្រាប់មនុស្សជាទីស្រឡាញ់ និងសម្រាប់ខ្លួនឯងផងដែរ។ អតិថិជនរបស់ CC Double O ពេញចិត្តនឹងយ៉ាងខ្លាំងចំពោះអក្សរ Cambodia ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ព្រោះនេះជាសញ្ញានៃការគាំទ្រ និងមោទនភាពក្នុងនាមជាប្រជាជនកម្ពុជា។

តារាម៉ូដែល ជាមួយអាវយឺត CC Double O ដ៏ស្រស់ស្អាត

អាវយឺតម៉ូតពិសេសនេះ មាន៤ពណ៌សម្រាប់ជ្រើសរើស ហើយលោកអ្នកនៅតែអាចរកជាវបាននៅក្នុងហាងលក់សម្លៀកបំពាក់ CC Double O ដែលមានទីតាំងនៅក្នុងផ្សារទំនើប Aeon Mall ជាន់ផ្ទាល់ដី។ ក្រៅពីអាវយឺតនេះ CC Double O ក៏មានលក់សម្លៀកបំពាក់បុរស-នារីច្រើនម៉ូត រួមទាំង ស្បែកជើង កាបូប និងសម្ភារៈផ្សេងទៀតផងដែរ។

សូមប្រញាប់រួសរាន់ឡើង ព្រោះអាវយឺតនេះ ជាប្រភេទទំនិញមានកំណត់!

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក និង អ៊ីនស្តាក្រាម CC Double O Cambodia៕