Real Madrid លត់គូប្រជែង Villarreal ២-១ ក្លាយជាម្ចាស់ជើងឯក LaLiga រដូវកាលឆ្នាំ២០១៩-២០២០

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ BBC បានចុះផ្សាយនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នា២០២០នេះថា ក្រុមបាល់ទាត់ Real Madrid បានក្លាយជាម្ចាស់ជើងឯក LaLiga រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយបន្តលងឈ្នះគូប្រជែង Villarreal នៅឯពហុកីឡដ្ឋាន Alfredo Di Stefano របស់ខ្លួនក្នុងលទ្ធផល ២-១ ខណៈដែលក្រុមការពារជើងឯក FC Barcelona ចាញ់ Osasuna ២-១ ក្នុងដី មិនគួរឲ្យជឿ។
\ក្នុងការប្រគួតដ៏ស្វិតស្វាញខាងលើ កីឡាករបារាំង Karim Benzema រកបាន ២គ្រាប់ម្នាក់ឯងតែម្តងនៅនាទី២៩ និងបានបន្ថែមគ្រាប់ទី២ ដ៏ចម្រូងចម្រាសពីបាល់ប៉េណាល់ទីនៅនាទី៧៧ ក្រោយតែ១នាទីផងដែរ ដែលខ្សែការពារ Sergio Ramos ប៉េណាល់ទីអត់ចូល និងរបូត១គ្រាប់វិញនៅនាទី៨៣ ពីសំណាក់ក្រុមភ្ញៀវ Villarreal។>
អ្វីដ៏គួរឲ្យភ្ញាក់ផ្អើលផងនោះ ក្រុមរបស់លោក Zinedine Zidane បានឈ្នះការប្រកួតទាំង១០លើករបស់ពួកគេ ចាប់តាំងពីបាល់ទាត់អេស្ប៉ាញចាប់ផ្តើមឡើងវិញកាលពីខែមិថុនា ក្រោយជំងឺកូវីដ១៩។

Real Madrid បានធ្វេីការនាំមុខ ៧ពិន្ទុលើក្រុមលេខ២ Barcelona ត្រូវបានប្រកាសលើកពានមុនបិទរដូវកាល ដោយនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា និងជាការឈ្នះពានលីគ LaLiga លើកទី៣៤ផងដែរ ក្រោយខកខានចាប់ពីឆ្នាំ២០១៧ មក និងជាពានលីគលេីកទី២ ក្រោមការបង្វឹករបស់ Zidane ទៀតផង៕