នាវាឆ្មាំសមុទ្រឥណ្ឌា មកពង្រឹងសាមគ្គីភាពកងទ័ពជើងទឹកនៅកម្ពុជារយៈពេល៥ថ្ងៃ

ព្រះសីហនុ៖ នាវាឆ្មាំសមុទ្ររបស់ប្រទេស ឥណ្ឌា ឈ្មោះ Indian Coast Guard Ship នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយះពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ ខណៈដែរការចូលចតរបស់នាវាចម្បាំងឥណ្ឌា នេះគឺជាដំណើរទស្សនកិច្ចប្រចាំឆ្នាំដែលប្រទេសឥណ្ឌាតែងតែធ្វើដូចបណ្តាឆ្នាំមុនៗដែរ ។

ឆ្នាំនេះបន្ទាប់ពីចូលចត នាវាឆ្មាំសមុទ្រឥណ្ឌាគ្រោងនឹងបន្តពង្រឹងសាមគ្គីភាព មិត្តភាពជាមួយកងទ័ពជើងទឹក និងប្រជាជនកម្ពុជាដោយមានកម្មវិធីមួយចំនួនដោយចែកជាក្រុមៗដូចខាងក្រោម ៖

-ការចូលចត និងការត្រួតពលស្វាគមន៍ និងបដិសណ្ឋារកិច្ចរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ

-ការផ្តល់ឱកាសជូនប្រព័ន្ធផ្សព្វផ្សាយបានស្វែងយល់ និងទស្សនកិច្ចកម្សាន្តតំបន់ខេត្តព្រះសីហនុ

-ការប្រគួតកីឡាបាល់ទះ វាយសី រវាងក្រុមកីឡាករកងទ័ពឥណ្ឌា និងកំពង់ផែស្វ័យតក្រុងព្រះសីហនុ

-ការចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការ និងនាយទាហ៊ាននៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ

-ការបើកអោយចូលទស្សនាលើនាវាដល់មន្រ្តីការទូតឥណ្ឌា និងសហគមន៍ឥណ្ឌា

-ការធ្វើដំណើរទៅទស្សនកិច្ចកម្សាន្តនៅរាជធានីភ្នំពេញ

-ការធ្វើបទបង្ហាញរវាងកងទ័ពប្រទេសទាំងពីរ អំពីប្រធានបទ : ការគ្រប់គ្រង ការបំពុល ការសង្រ្គោះ និងការស្រាវជ្រាវ ។ល៕ (រូបភាពឯកសារ)