លោក អាប់ ភីស៊ីត ប្រកាសលាលែងពីតំណែង ក្រោយទទួលបរាជ័យក្នុងការបោះឆ្នោត

បាងកក៖ សេចក្តីរាយការណ៍ពីប្រទេសថៃ កាសែត Bangkok Post ចេញឲ្យដឹងថា ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ ភីស៊ីត បានប្រកាសលាលែងពីតំណែង ក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតនេះ ប៉ុន្តែលោកបានប្រកាសថា នឹងចូលរួមរដ្ឋាភិបាលចម្រុះផងដែរ។

សូមជំរាបថា លទ្ធផលបោះឆ្នោតប្រមាណ៩០ភាគយបានបង្ហាញថា គណបក្សភឿថៃ របស់លោក ថាក់ស៊ីន កំពុងមុខលំដាប់ទី១ ខណៈគណបក្ស Palang Pracharath របស់ប្រាយុទ្ធ ស្ថិតនៅលំដាប់ទី២។

ភ្នាក់ងារព័ត៌មានបានរាយការណ៍ពីទីក្រុងបាងកកបានឲ្យដឹងថា ការរាប់សន្លឹកឆ្នោតត្រូវបានផ្អាកភ្លាមៗដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ខណៈការរាប់សន្លឹកឆ្នោតបានត្រឹមតែ៩០ភាគរយ។ ការរាប់សន្លឹកឆ្នោតនៅបន្តនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩៕