ក្រុម​ហ៊ុន GM មាន​គម្រោង​ផលិត​រថយន្ត​ Pickup ខ្នាតធំ​ដំណើរ​ការ​ដោយអគ្គសនីសុទ្ធ

យោងតាមរបាយការណ៍ដែលទើបតែត្រូវបានចេញផ្សាយបាន​អោយ​ដឹង​ថា ក្រុមហ៊ុន GM កំពុងរៀបចំផែនការផលិតឡានភីកអាប់ដំណើរ​ការ​ដោយអេឡិចត្រូនិចសុទ្ធដែល​អាច​រត់​បាន​ចម្ងាយ ៤០០ម៉ាយល៍ដោយសាកថ្ម​ម្តង។ របាយការណ៍នេះបាន​លើក​យក​រថយន្តម៉ាក Chevrolet BET Truck មក​និយាយ ដែលវានឹងក្លាយជាប្រភេទរថយន្ត​ដំណើរ​ការដោយថាមពលអគ្គីសនីដំបូងបង្អស់របស់ GM ដែលរត់​បាន​ចម្ងាយ ៤០០+ ម៉ាយក្នុង​មួយ​អស់​ថ្ម។

នាយកប្រតិបត្តិក្រុមហ៊ុនGM ឈ្មោះ Mary បាននិយាយកាលពីខែវិច្ឆិកាថារថយន្តភីកអាប់អេឡិចត្រូនិចនឹងមកដល់នៅចុងឆ្នាំ២០២១។ ហើយរថយន្ត​ដែល​នឹង​ចេញ​នោះ​អាច​ជារថយន្ត Hummer EV ព្រោះរថយន្ត​នេះ​ត្រូវ​បាន​លេច​ព័ត៌​មាន​មក​យូរ​គ្រាន់​បើល្ម​ម​នឹង​ចេញ​លក់​ហើយ។ ក្រុមហ៊ុនបាននិយាយថាខ្លួនក៏បាននឹងកំពុងស្រាវ​ជ្រាវ​ពី​បច្ចេក​វិទ្យា​ថ្មី​ដើម្បី​ធ្វើឱ្យអ្នក​ដែល​ប្រើ​ប្រាស់​រថយន្ត​រឹត​តែ​អាច​សន្សំ​សំចៃ​បាន​ថែម​មួយ​កម្រិត​ទៀត។

ដោយ៖ Vireak