ឆ្នាំង​សាក​ថ្មី​របស់ Lenovo Legion កម្លាំង​ 90W អាច​សាក​បញ្ចូល​ទូរសព្ទ​ពេញ​ត្រឹម​៣០នាទី

រយៈពេលពីរថ្ងៃខាង​មុខ Lenovo Legion នឹងត្រូវដាក់បង្ហាញជាមួយ​នឹង​ឆ្នាំង​សាកថ្មល្បឿន​លឿនមិន​ធ្លាប់​មាន។ បច្ចុប្បន្នឆ្នាំងសាកលឿនបំផុតដែលមានថាមពលខ្លាំងបំផុតគឺបច្ចេក​វិទ្យា 60W របស់ Oppo ហើយ​ពេល​នេះក្រុមហ៊ុន Lenovo នឹងបញ្ចេញ​ឆ្នាំ​ង​សាក​ថ្មីប្រើ​បច្ចេក​វិទ្យាចុងក្រោយល្បឿន 90W មាន​ឈ្មោះថាTwin Turbo។

យោង​តាម​ព័ត៌​មាន​បាន​អោយដឹងថា ឆ្នាំង​សាកនេះនឹងបញ្ចូលថាមពលថ្ម 5000 mAh អោយពេញក្នុងរយៈពេលត្រឹម​តែ30 នាទីប៉ុណ្ណោះ។

ក្រុមហ៊ុនបានអនុវត្តការត្រួតពិនិត្យចំនួន ១៦ដង ដើម្បីធានាបានថាបច្ចេកវិទ្យា​ថ្មីនេះ​នឹង​មាន​សុវត្ថិភាព និងស្ថិតក្រោមការគ្រប់គ្រងជានិច្ច។ កាន់​តែ​ពិសេស​ផងដែរ ដោយសារ​ទូរស័ព្ទនេះជាប្រភេទ​ហ្គេម ដូចនេះ​វាត្រូវ​បាន​ផលិត​មក​ដោយ​មានរន្ធ USB-C ចំនួនពីរគឺមួយនៅផ្នែកខាងក្រោមនិងមួយនៅចំហៀង​ទូរសព្ទ មាន​ន័យ​ថាអ្នកអាចសាកបានទាំងបញ្ឈរ និងផ្ដេកដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​លេង​ហ្គេម។

ដោយ៖ Vireak

ប្រភព៖​ GSMAreana