សម្តេច​តេ​ជោ ហ៊ុន សែន​ ណែនាំឲ្យ​ស្ថានីយទូរទស្សន៍ បញ្ចាំង​រឿង​ប៉ាវ​ចិន ដើម្បី​រួមចំណែក កំណែទម្រង់​ប្រព័ន្ធតុលាការ​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន ១,២៤៥ នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍ ក្នុងស្រុក​ចាក់​បញ្ចាំង​រឿង តុលាការ​មុខ​ដែក (​ប៉ាវ​ចិន​) ដើម្បី​ចូលរួមចំណែក ធ្វើកំណែទម្រង់ ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​៕