Bad Power ការ​វាយ​ប្រហារ​ថ្មី​តាម​ឆ្នាំងសាកថ្ម អាច​ធ្វើ​អោយ​ឧបករណ៍​អេឡិក​ត្រូ​និក​ឆេះ​ឬខូច​ត្រឹម​១០​វិនាទី

ក្រុមអ្នកស្រាវជ្រាវសន្តិសុខចិនបាននិយាយថាពួកគេអាចផ្លាស់ប្តូរកម្មវិធីបង្កប់នៃឆ្នាំងសាកល្បឿន​លឿនលឿន ដើម្បីបំផ្លាញ​ឧបករណ៍​អេឡិក​ត្រូនិកឱ្យឆេះបាន។

ការ​វាយ​ប្រហារ​ថ្មីនោះ​មានឈ្មោះថា BadPower ត្រូវបានរៀបរាប់លម្អិតកាលពីសប្តាហ៍មុននៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយ Xuanwu Lab ដែលជាអង្គភាពស្រាវជ្រាវរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent ។

Bad Power អាច​ធ្វើ​ការ​វាយ​ប្រហារ​បាន​គឺ​ដោយ​សារ​តែ​ឆ្នាំង​សាក​ល្បឿន​លឿន​មាន​បញ្ហា​ចន្លោះប្រហោង ដែលអាចឱ្យអ្នកវាយប្រហារធ្វើការផ្លាស់ប្ដូរកូដនៅក្នុងឆ្នាំងសាក ដែលធ្វើឱ្យឧបករណ៍ដែលអ្នកកំពុងសាកឡើងកម្តៅខ្លាំង ដែល​បង្ករ​អោយរលាយ ឬក៏អាចឆេះបាន។

ក្រុម Tencent បានផ្ទៀងផ្ទាត់ការវាយ​ប្រហារជាក់ស្តែង និង​បាន​​រក​ឃើញ​ថា​ក្នុង​ចំណោម​ឆ្នាំ​សាក​ចំនួន​៣៥ប្រភេទ មាន​១៨​ប្រភេទ​ដែល​អាច​កើតបញ្ហា​នេះ​បាន។ ឆ្នាំងសាក​ទាំង​៣៥​នោះ​ត្រូវ​បានជ្រើសរើស ពីឆ្នាំងសាកចំនួន២៣៤ម៉ូឌែលដែលមាននៅលើទីផ្សារ។

ប៉ុន្តែ​គ្រប់​បញ្ហា​តែង​មាន​ដំណោះ​ស្រាយ។ ក្រុម​អ្នក​ស្រាវ​ជាវចិន​ក៏​បាន​បញ្ជាក់​ផងដែរថាបញ្ហា BadPower ភាគច្រើនអាចជួសជុលដោយការធ្វើបច្ចុប្បន្នភាពនៃ​ឧបករណ៍​សាក​នោះ​បាន។

ដោយ៖ Vireak