Nikon Z5 កាមេរ៉ា​កម្រិត​ដំបូងខ្នាត ​​Full-frame ប្រភេទ​គ្មាន​កញ្ចក់ផ្លាតមាន​តម្លៃ​ជិត​៦លាន

កាលពីឆ្នាំមុនក្រុមហ៊ុន Nikon បានបញ្ចេញកាមេរ៉ាគ្មានកញ្ចក់ផ្លាត (Mirrorless) ខ្នាត ​Full-frame ដំបូងរបស់ខ្លួនគឺ Z7 និង Z6 ។ មិន​យូរ​ប៉ុន្មាន​ក្រុមហ៊ុន​នេះ​ក៏​បានបានពង្រីកព្រីក​ទីផ្សារ​កាមេរ៉ា​តម្លៃទាបម៉ូឌែល​ថ្មី​មួយ​ទៀត​គឺ Z5។

ជាមួយ​នឹង​តម្លៃ​ទាប​ជាង​គ្នា​ប្រហែល​២លាន​រៀនពី​z6 អ្នកក៏ត្រូវលះបង់លក្ខណៈពិសេសមួយចំនួនផងដែរ។ ដើម្បី​កាត់​បន្ថយ​តម្លៃ​ ក្រុមហ៊ុន​ប្រើប្រាស់ផ្លាស្ទិចភាគច្រើនដើម្បៅ​ផលិត​កាមេរ៉ា​នេះ ហើយចំណែក​ឯ Sensor វិញ​វា​មិនត្រូវបាន​ភ្ជាប់​មក​ដោយbackside-illuminated នោះទេ។  វាក៏មិនមាន​ជំនាញ​សម្រាប់វីដេអូកម្រិត 4K ដោយសារតែកាមេរ៉ា​នេះ​ត្រូវ​បាន Crop ចូល​ក្នុង​ដល់ទៅ ១.៧ដង​ឯណោះ។ ប៉ុន្តែក្រៅ​ពីនោះកាមេរ៉ា​នេះ​នៅ​តែ​ប្រើ ViewFinder OLED 3.69 million-dot និង​កញ្ចក់អេក្រង់ប៉ះ​បញ្ជារ​បានទំហំ ៣,២ អ៊ីញ និង​in-body image stabilization មកស្រាប់ផងដែរ ។

ក្រុមហ៊ុន Nikon និយាយថា Z5 នឹងមានលក់នៅក្នុងខែសីហាក្នុងតម្លៃត្រឹមតែ ១,៣៩៩,៩៥ ដុល្លារអាមេរិកប៉ុណ្ណោះដែលធ្វើឱ្យវាមានតម្លៃថោកជាង Z6 ៦០០ ដុល្លារ។ ក្រៅពីនេះ​ក៏មាន​ឈុត ១.៦៩៩.៩៥ដុល្លារ ផងដែរជាមួយកញ្ចប់កែវថតថ្មី ២៤-៥០mm f៤-៦.៣ និងជំរើស ២,១៩៩,៩៥ ដុល្លារជាមួយកែវថត ២៤ / ២០០ មីលីម៉ែត្រ f / ៤-៦.៣ ។

ដោយ៖ Vireak