លេច​ធ្លាយ​រូប​ភាព​ពេញរបស់ Samsung Galaxy Note20 Ultra

នៅព្រឹកថ្ងៃនេះ Samsung បានបញ្ជាក់ថានឹងប្រកាសឧបករណ៍ថ្មីចំនួន ៥ នៅក្នុងព្រឹត្តិការណ៍ Unpacked របស់ខ្លួននៅថ្ងៃទី ៥ ខែសីហា។ ឥឡូវនេះសូមអរគុណដល់ @evleaks ដែលបានបង្ហាញរូបភាព ៣៦០ ដឺក្រេរបស់ Samsung Galaxy Note20 Ultra។

មើល​ទៅ​តាម​រូបភាព​ខាងលើយើងអាចឃើញថាគែមនៃអេក្រង់មានរាងកោងបន្តិច ដែល​ប្រហែល​ជាគោល​បំណង​របស់ក្រុមហ៊ុន Samsung ដើម្បី​អោយ​មើល​ឃើញ​គែម​ស្តើង។

គួរ​បញ្ជាក់​ផងដែរ​ថា Samsung Galaxy Note20 Ultra នឹងមានកាមេរ៉ាធំបីគ្រាប់ដែលរួមមានកាមេរ៉ាមេ ១០៨ មេហ្គាភិចស៊ែល កាមេរ៉ាពង្រីក និងកាមេរ៉ាទូលាយផងដែរ។

ដោយ៖ Vireak