អតិថិជន​ម្នាក់​អាចនឹងកុម្ម៉ង់ទិញ PS5 បានតែ 1គ្រឿងប៉ុណ្ណោះ

យើងបានដឹងច្បាស់ហើយថា ម៉ាស៊ីនហ្គេមជំនាន់ថ្មី PlayStation 5 របស់ Sony នឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងអំឡុងចុងឆ្នាំ 2020 ខាងមុខនេះ ជាមួយជម្រើសចំនួន 2 គឺ PlayStation 5 និង PlayStation 5 Digital Edition។ ស្រាប់​តែ​ពេល​នេះ​យើងក៏ទទួលបានព័ត៌​មាន​មកថា Sony អាចនឹងកំណត់ឲ្យមនុស្សម្នាក់កុម្ម៉ង់ទិញ PlayStation 5 បានតែ 1គ្រឿង ប៉ុណ្ណោះ។

អ្វីដែលធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺថាកូដមួយនេះត្រូវបានរកឃើញតាមរយៈគេហទំព័រផ្លូវការ PlayStation.Com ផ្ទាល់តែម្តង។ ផ្អែកតាមកូដដែលប្រភពខាងលើបានរកឃើញ បានបង្ហាញឲ្យយើងដឹងថា នៅពេលដែលយើងព្យាយាមធ្វើការកុម្ម៉ង់ទិញ PS5 លើសពី 1 គ្រឿងឡើងទៅ វានឹងលោតសារបញ្ជាក់ប្រាប់យើងថា យើងអាចធ្វើការកុម្ម៉ង់ទិញ PS5 បានតែ 1 គ្រឿង ប៉ុណ្ណោះ ក្នុងចំណោម PlayStation 5 និង PlayStation 5 Digital Edition។

ដោយ៖ Vireak

ប្រភព៖ IGN