ទូរសព្ទ​កម្រិត​មធ្យម​របស់ OnePlus មាន​បច្ចេក​វិទ្យា​ 5G តម្លៃ​ប្រហែល​ជាង​៤រយដុល្លារ

អ្នក​គាំ​ទ្រ​ទាំង​អស់​ប្រហែល​ជា​ដឹង​ហើយ​ថា​គ្រប់​ទូរសព្ទ​ដែល​ចេញ​ពី​ក្រុម​ហ៊ុន​មួយ​នេះ​តែង​តែ​ប្រើ​ប្រាស់​ឈីប​កំពូល​ចុង​ក្រោយ​គេ​បង្អស់ និង​រ៉េម​ច្រើន​ជាង​គេ​ផងដែរ។ ប៉ុន្តែពេល​នេះ​ OnePlus ចាប់​ផ្តើម​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ទូរសព្ទ​កម្រិត​មធ្យម​ដំបូងបំផុត​ក្នុង​ប្រវត្ត​សាស្ត្រ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។ និយាយ​ពី​ទូរសព្ទ​កម្រិត​មធ្យម​នេះ វា​ហាក់​ដូច​ជា​មិន​មធ្យម​ប៉ុន្មាន​ឡើយ ដោយ​វា​មានភ្ជាប់​មក​ដោយ​អាវុធ​ដ៏ខ្លាំង​គឺ ប្រព័ន្ធ 5G។

ទូរស័ព្ទនេះដំណើរការដោយបន្ទះឈីប Snapdragon 765G ដែល​ជា​មូល​ហេតុដ៏​ធំ​នៃ​ការ​ទម្លាក់​ទូរសព្ទ​នេះ​មក​កាន់​តំណែង​ទូរសព្ទ​កម្រិត​មធ្យម វាក៏គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256GB ផងដែរ។ កម្លាំង​ម៉ាស៊ីន​ប៉ុន​នេះ​វា​ភ្ជាប់​មក​ដោយ​ថ្មទំហំ 4,115mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 30W ។ ទូរស័ព្ទនេះដំណើរ​ការដោយប្រព័ន្ធប្រតិបត្តិការ Android 10​ ចេញពីប្រអប់ស្រាប់។ វា​ប្រើ​ប្រាស់កញ្ចក់អេក្រង់កោង​ប្រភេទ Fluid AMOLED ដែល​មាន​បង្កប់​ប្រដាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់ ទំហំ៦.៤៤អ៊ីញ អាច​បង្ហាញ​រូប​ភាព​បាន​ទំហំ 1080X2400ភិចស៊ែល និង​មាន​ល្បឿន refreash rate 90Hz ក្រាល​ដោយ​កញ្ចក់​ការពារ Gorilla Glass 5 ។

និយាយ​ពី​ 5Gវិញទូរសព្ទ​នេះ​មិន​ទាន់​អាច​ប្រើបានទេ ដោយក្រុមហ៊ុន OnePlus ដឹងថាបច្ចុប្បន្នអ្នកអាចរស់នៅក្រៅតំបន់សេវា 5G ប៉ុន្តែក្រុម​ហ៊ុន​សន្យាថានឹងអាច​ប្រើ​បាន​បន្ទាប់​ពីរ​តម្លើង​ជំនាន់​បន្តរបន្ទាប់។ ក្រុម​ហ៊ុន​ក៏​បាន​បញ្ជាក់​ផងដែរថា​នឹងធ្វើបច្ចុប្បន្នភាព OS ក្នុងរយៈពេលបន្តពីរឆ្នាំទៀត នេះមានន័យថាមានឱកាសដែលអាច​ប្រើ​ប្រព័ន្ធ​ 5G នឹងអាច​ប្រើ​បាន​លើទូរសព្ទ​នេះ​នា​ពេល​អនាគត។

សម្រាប់ផ្នែកខាងមុខ OnePlus Nord បានភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 2 គ្រាប់ ជាប្រភេទលេនទម្លុះអេក្រង់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 32MP (Sony IMX616) Aperture f/2.45 និងមួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide 105 ដឺក្រេ) ទំហំ 8MP Aperture f/2.45។

ចំពោះផ្នែកខាងក្រោយ OnePlus Nord បានភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 48MP (IMX586 + OIS) Aperture f/1.7, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide 119 ដឹក្រេ) ទំហំ 8MP Aperture f.2.25, មួយគ្រាប់ទៀតជាលេន Macro Aperture f/2.4 និងមួយគ្រាប់ចុងក្រោយគេជា Depth Sensor។

សម្រាប់ទីផ្សារអឺរ៉ុប OnePlus Nord ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ១ លាន ៨៤ ម៉ឺនរៀល (460 ដុល្លារ) ឡើងទៅ ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 4 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ។ គួរបញ្ជាក់បន្តិចផងថា សម្រាប់ទីផ្សារប្រទេសឥណ្ឌា OnePlus Nord មានភ្ជាប់មកជាមួយជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64GB ហើយវានឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងខែកញ្ញាខាងមុខនេះ។

ដោយ៖ Vireak

ប្រភព៖ GSMAreanac