អាមេរិកឱ្យចិនបិទស្ថានកុងស៊ុលនៅ Houston ខណៈចិនព្រមានសងសឹកអាមេរិកវិញ

(អាមេរិក)៖ សហរដ្ឋអាមេរិក បានទុកពេលឱ្យចិន ៧២ ម៉ោង ក្នុងការបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុង​ទីក្រុង Houston រដ្ឋ Texas។ សារព័ត៌មានរ៉យ ទ័ររាយការណ៍ថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ បានអះអាងថា ការសម្រេចឱ្យចិនបិទ្សស្ថានកុងស៊ុលចិន នៅទីក្រុង Houston គឺដើម្បីការពារកម្មសិទ្ធបញ្ញា និងព័ត៌មាន ឯកជនរបស់ប្រជាជនអាមេរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ទីក្រុងប៉េកាំង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បញ្ជាក់ថា ស្ថានកុងស៊ុលចិនជាច្រើន ទៀតនៅ​ក្នុងទឹក​ដីអាមេរិក អាចនឹងបិទ្វាផងដែរ បន្ទាប់ពីគេដឹងថា មន្ត្រីចិនក្នុងស្ថាន​កុងស៊ុលនៃទីក្រុង Houston បានដុតបំផ្លាញចោលឯកសារ។

ជាការឆ្លើយតបមន្ត្រីការទូតចិន បានថ្លែងទាត់ចោលការចោទប្រកាន់របស់អាមេរិក ហើយចាត់​ទុកទង្វើ​របស់មេដឹកនាំអាមេរិក គឺជាការបង្ករឿង មិនធ្លាប់កើតមានឡើងពីមុនមក។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានថា​ទីក្រុង​ប៉េកាំងនឹង​សងសឹក បិទស្ថានទូតអាមេរិកនៅក្នុងប្រទេសខ្លួនវិញ ប្រសិនបើអាមេរិកមិនដកការសម្រេចចិត្តរបស់ខ្លួនវិញទេ៕ (ដោយ៖ ឡេង ដេត)