BREAKING NEWS: ទីបំផុតការប្រកាសលទ្ធផលបោះឆ្នោតថៃ ត្រូវពន្យារពេលទៀត ខណៈបក្សភឿថៃប្រកាសជោគជ័យខ្លួនឯង

បាងកក៖ នៅទីបំផុតគណៈកម្មការបោះឆ្នោតជាតិថៃ បានធ្វើការពន្យារពេលជាថ្មី ដោយការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈគណបក្សភឿថៃ បានប្រកាសថា ខ្លួនជាអ្នកទទួលបានជោគជ័យ ដោយទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភា និងត្រៀមរៀបចំ បង្កើតរដ្ឋាភិបាលចំរុះ ជាមួយគណបក្សនានា ដែលមាន គោលដៅនយោបាយដូចខ្លួន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩៕