ក្រុមហ៊ុន Tesla នឹងសាងសង់រោងចក្រផលិត​រថយន្ត​អគ្គសនី CyberTruck នៅ​រដ្ឋតិចសាស់

ក្រុមហ៊ុនអេឡិចត្រូនិក Tesla នឹងសាងសង់រោងចក្របន្ទាប់របស់ខ្លួននៅសហរដ្ឋអាមេរិកនៅអូស្ទីន ក្នុង​រដ្ឋតិចសាស់។ នាយកប្រតិបត្តិក្រុមហ៊ុន​លោក Musk បាននិយាយថាការងារសាងសង់កំពុងតែដំណើរការហើយ ដោយ​នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ។

Musk បាននិយាយថា ក្រៅ​ពី​ Cybetruck ក្រុមហ៊ុន Tesla ក៏នឹងផលិតម៉ូដែល Ys និងម៉ូដែល 3s ផងដែរ។ វាជារោងចក្រទី ៤ របស់ក្រុមហ៊ុននៅអាមេរិកបន្ទាប់ពីរោងចក្រផលិតរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ា រោងចក្រអាគុយ នៅរដ្ឋនេវ៉ាដា និងរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅញូវយ៉ក។ ក្រុមហ៊ុន Tesla ក៏មានរោងចក្រផលិតរថយន្តថ្មីមួយនៅទីក្រុងស៊ាងហៃប្រទេសចិន និងកំពុងសាងសង់រោងចក្រមួយទៀតនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។

Musk ក៏​បាននិយាយថារោងចក្រថ្មីនៅរដ្ឋតិចសាស់ នឹងត្រូវបើកជាសាធារណៈហើយក្នុង​ទីធ្លា​រោង​ចក្រ​នឹងមាន កន្លែង​ដើរ កន្លែង​ឡើងភ្នំ និងផ្លូវ​សម្រាប់​ជិះ​កង់​ សម្រាប់​អ្នកក្រៅ​មក​ចូលកម្សាន្ត។

ដោយ៖ Vireak