យាន​អវកាស Tianwen-1 របស់ចិនបានបាញ់បង្ហោះទៅភពព្រះអង្គារ

ប្រទេសចិនកំពុងលេចមុខឆ្ពោះទៅកាន់ភពព្រះអង្គារ ផងដែរ​បន្ទាប់​ពី​មាន​ប្រទេស​ជា​ច្រើន​បាន​បង្ហោះ​យាន។ រ៉ុក្កែត Long March 5 បាននាំ​យក​យាន TianWen-1 ទៅ​កាន់​ភពព្រះ​អង្គារ ដោយបាញ់​បង្ហោះ​ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប WenChang លើកោះហៃណាន សមុទ្រចិនខាងត្បូងនៅរសៀលថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុក។

ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ក្រុម​អវកាស​ចិន(CNSA) មិនបានផ្តល់ការផ្សាយបន្តផ្ទាល់ជាផ្លូវការទេហើយក៏មិនមានការរាប់ថយក្រោយជាផ្លូវការដែរ។ ផ្ទុយទៅវិញអ្នកដែលចូលចិត្តមើលរ៉ុក្កែតខ្លាំងជាច្រើន ត្រូវតាម​ដាន​ការ​ផ្សាយ​បន្តរ​ផ្ទាល់ ឬវីដេអូ​ខ្លី​ៗតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo និងDouyin ជាដើម។

ដោយ៖ Vireak