MediaTek ប្រកាសឈីប​ថ្មី Dimenisty 720 ដែល​អាច​ប្រើ​ 5G មួយម៉ូឌែល​បន្ថែមទៀត

MediaTek ប្រកាសនូវបន្ទះឈីបដែលអាចដំណើរការបាន 5G មួយទៀតគឺ Dimenisty 720 ហើយមួយនេះរឹតតែមានតម្លៃទាបជាងឈីប​មុនៗ​ទៅទៀត។

ឈីប​នេះ​ត្រូវ​បានផលិត​ឡើងមក​ដោយ​ស្រប​តាម​បច្ចេក​វិទ្យា 7nm មាន​អង្គគណនា​ចំនួន ៨គ្រាប់​ភ្ជាប់​ដោយ GPU Mali-G57 MC3 ផងដែរ។ ក្រុម​ហ៊ុន​ក៏​បាន​បញ្ជាក់​ថាឈិប​នេះ​ក៏​អាច​ប្រើ​​ប្រាស់​ជាមួយ​អង្គផ្ទុក​ទិន្នន័យបណ្តោះ​អាសន្ន (RAM) ប្រភេទ LPDDR4X និង​អង្គផ្ទុក (Storage) UFS 2.1បាន។

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន កម្មវិធី​អេក្រង់លឿន ៩០Hz, HDR10 +, ប៊្លូធូស ៥.១, APU កម្រិតខ្ពស់សម្រាប់ AI, កាមេរ៉ា ៦៤ មេហ្គាភិចស៊ែល ឬ ២០ មេហ្គាភិចសេ + ១៦ មេហ្គាភិចសែរួម​បញ្ចូល​គ្នា។ ហើយ​រឿង​សំខាន់​មួយទៀត ឈីប​នេះ​ក៏​អាច​ថតវីដេអូ 4K បានដែរ។

MediaTek និយាយថាស្មាតហ្វូនដើរដោយ Dimenisty 720 ដំបូងនឹងមកដល់នៅប៉ុន្មានខែខាងមុខនេះ។ ហើយតម្លៃទូរស័ព្ទនេះវិញ​ប្រហែលជាថោក​ជាងឬស្មើ ២៥០ ដុល្លារ ព្រោះ CPU បង​វា​ឈ្មោះ Dimenisty 820 ដាក់​លក់​ក្នុង​តម្លៃ២៥០ដុល្លារ​ដែរ។

ដោយ៖ Vireak