តារាចម្រៀងត្រកូល ឱក ជួបទុក្ខធំ

គ្រួសារតារាចម្រៀងត្រកូល ឱក គឺ ឱក សុម៉ាលីតា ឱក សុម៉ារីម៉ា និង ឱក សុម៉ាវត្តី កំពុងជួបទុក្ខធំក្នុងជីវិតដោយសារតែអ្នកម្ដាយរបស់អ្នកទាំងបីទទួលមរណភាពនៅព្រឹកថ្ងៃទី ២៤ កក្កដា ឆ្នាំ ២០២០ នេះដោយរោគាពាធ។

យោងតាមការបញ្ជាក់របស់តារាចម្រៀងបងប្អូនស្រីទាំងបីរូបដែលជាកូនរួមនឹងកញ្ញា ញឹម ចន្ថន ជាមិត្តស្និទ្ធស្នាលបានបញ្ជាក់ឱ្យដឹងថា អ្នកម្ដាយរបស់អ្នកចម្រៀងទាំងបីរូបនេះ បានទទួលមរណភាពនៅម៉ោង ០២ ទៀបភ្លឺថ្ងៃទី ២៤ ខែកក្កដានេះ ។ បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅវត្ត វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មរណភាពអ្នកម្ដាយរបស់អ្នកចម្រៀងទាំងបីដួងនេះធ្វើឱ្យមានការសោកស្ដាយនិងចូលរួមរំលែកទុក្ខជាច្រើនពីសំណាក់ចង្កោមអ្នកសិល្បៈដូចគ្នា៕

ដោយ៖ ភូមិន្ទ