ចិនបញ្ជា​​ ឱ្យបិទស្ថានកុងស៊ុលអាមេរិក ជាការសងសឹកដាក់អាមេរិកវិញ

(បរទេស)៖ រដ្ឋាភិបាលចិនបានបញ្ជា ឱ្យបិទស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅប្រទេសរបស់ខ្លួន ជាការសងសឹកដាក់អាមេរិកវិញ គ្រាដែលអាមេរិក បានបញ្ជារឱ្យបិទស្ថានទូតរបស់ចិន នៅលើទឹកដីអាមេរិក។ ចំណាត់ការនេះ បានធ្វើឡើង តែ១ថ្ងៃ បន្ទាប់ពីអាមេរិក ប្រកាសទុកពេលឱ្យចិន ៧២ ម៉ោង ក្នុងបិទស្ថានកុងស៊ុល នៅទីក្រុង ហូស្តុន ប្រទេសអាមេរិក។ តាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃសុក្រនេះ ឱ្យដឹងថា រដ្ឋាភិបាលចិន បានដកហូត​អាញ្ញាប័ណ្ណ របស់ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងជីងទូ (Chengdu) ភាគនិរតីនៃប្រទេសចិនរួចហើយ ឆ្លើយតបនឹងសកម្មភាពអាមេរិក។

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបញ្ជាឱ្យ បិទស្ថានកុងស៊ុលរបស់របស់ចិន នៅក្នុង​ទីក្រុង Houston រដ្ឋ Texas។ សារព័ត៌មានរ៉យ ទ័ររាយការណ៍ថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ បានអះអាងថា ការសម្រេចឱ្យចិនបិទ្សស្ថានកុងស៊ុលចិន នៅទីក្រុង Houston គឺដើម្បីការពារកម្មសិទ្ធបញ្ញា និងព័ត៌មាន ឯកជនរបស់ប្រជាជនអាមេរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ទីក្រុងប៉េកាំង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បញ្ជាក់ថា ស្ថានកុងស៊ុលចិនជាច្រើន ទៀតនៅ​ក្នុងទឹក​ដីអាមេរិក អាចនឹងបិទ្វាផងដែរ បន្ទាប់ពីគេដឹងថា មន្ត្រីចិនក្នុងស្ថាន​កុងស៊ុលនៃទីក្រុង Houston បានដុតបំផ្លាញចោលឯកសារ។

ជាការឆ្លើយតប រដ្ឋាភិបាលចិន បានសម្រេច ស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិក ដើម្បីសងសឹក និងទង្វើរបស់មេដឹកនាំអាមេរិក ដែលចិនចាត់ទុកថា ជាសកម្មភាពបង្ករឿង ដែលមិនធ្លាប់កើតឡើងពីមុនមក៕ (ដោយ៖ ឡេង ដេត)