គណ​:​ប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​កម្ពុជា ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​នៃ​កងទ័ព​សហព័ន្ធ​រុ​ស្សុី​

(ភ្នំពេញ)៖ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ២០១៩ គណ​:​ប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ អូ​ឡែក សាល​យូ​កូ (OLEG SALYUKOV) អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​នៃ​កងទ័ព​សហព័ន្ធ​រុស្សុី នៅ​ក្រសួងការពារជាតិ​រុស្សី នៃ​រដ្ឋធានី​ម៉ូស្គូ​។

​នៅក្នុង​ឱកាស​នោះ មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ បាន​ពិភាក្សា​ការងារ ដែល​ផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ឧ​ត្ត​ម​សេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​នៃ​កងទ័ព​សហព័ន្ធ​រុ​ស្ស៉ី​បាន​លើកឡើងថា លោក​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន ឧ​ត្ត​ម​សេនី​យ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​នៅ​ទីក្រុង​មូ​ស្គូ​។ លោក​បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បន្ត​ពង្រឹង ពង្រីក ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ កងទ័ពជើងគោក​សហ​ព័ន្ធ​រុស្សី នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៃ​កងយោធពល​ខេមរ​ភូមិន្ទ។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​នៃ​កងទ័ព​សហព័ន្ធ​រុស្សុី ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង ពង្រីក​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​រុស្សុី។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី ដែល​បាន​គាំទ្រ និង​មាន​កិច្ចសហប្រតិបត្តិការ​​ល្អ​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជា​យូរណាស់​មកហើយ​។

​ក្នុង​ថ្ងៃ​ដដែល ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ជូន​ចំពោះ​វីរជន​នៃ​សហព័ន្ធ​រ៉ុ​ស្ស៊ី​នៅ​ទីលាន​ក្រហម​ផងដែរ​៕By Raksmey​