របៀបមើលការផ្សាយ​ផ្ទាល់​ពិធី​សម្ពោធ​ទូរសព្ទ​ Galaxy Note 20 និងGalaxy Fold 2

ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ផង Samsung នឹងរៀបចំព្រឹត្តិការណ៍ Unpacked ទូរសព្ទ​កំពូល Galaxy Note 20 និង Galaxy Fold 2 តាមអនឡាញ។ ព្រឹត្តិការណ៍នោះ​នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់នៅថ្ងៃពុធ ទី៥ ខែសីហានៅម៉ោង១០ ព្រឹកម៉ោង​នៅ​​ប្រទេសកូរ៉េ​ខាង​ត្បូង។ ព្រឹត្តិការណ៍ស្រដៀងគ្នានឹង​ព្រឹត្តិការណ៍ក្រុមហ៊ុនអេបផល ដែលបានប្រព្រឹត្ត​ទៅ​តាមអនឡាញដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងការបង្ហោះព័ត៌មានអនឡាញរបស់សាមសុង ប្រធានអាជីវកម្មទូរស័ព្ទចល័តរបស់សាមសុងគឺលោក Tae-moon Roh បានចែករំលែកថាក្រុមហ៊ុននឹងបង្ហាញឧបករណ៍ថ្មីចំនួន ៥ នៅក្នុងព្រឹត្តិការណ៍នេះ។

លោក​អ្នក​អាច​តាម​ដាន​ការ​ Live បាន​តាម​ website ផ្លូវការរបស់ Samsungដោយចុចត្រង់នេះ។

ដោយ៖ Vireak