ក្រុម​ហ៊ុន​កញ្ចក់ ​Corning Glass បង្ហាញ​កញ្ចក់​ទូរសព្ទ​ថ្មី​មាន​សមត្ថភាព​ទ្រាំ​នឹង​ការ​ធ្លាក់​កម្ពស់​២មែត្រ

Corning ទើបតែបង្ហាញ​កញ្ចក់ជំនាន់ក្រោយរបស់​សេរ៊ី Gorilla Glass ជំនាន់​ថ្មី​ប៉ុន្តែ​មិន​មែន​ឈ្មោះ Gorilla Glass 7 ទេ​ដោយ​មាន​ឈ្មោះ​ថា Victus។ កញ្ចក់ប្រភេទ aluminosilicate ថ្មី​នឹង​មាន​កម្រិត​ភាពធន់ខ្លាំងនឹងស្នាមឆ្កូត និងអាច​ទ្រាំ​ទ្រ​ការធ្លាក់លើផ្ទៃរឹងបើប្រៀបធៀបនឹងកញ្ចក់​ជំនាន់​មុន​ៗ​របស់​ក្រុមហ៊ុន​នេះ។

នៅក្នុងការសាកល្បង កញ្ចក់ Victus បានបង្ហាញថាវាអាចទ្រាំ​ទ្រការធ្លាក់ពីមុខមកលើផ្ទៃរឹងកម្ពស់២ម៉ែត្រទៅលើបេតុង។ ក្រុមហ៊ុនបាននិយាយថា កញ្ចក់​ដែល​មក​ពី​ក្រុម​ហ៊ុនផ្សេង​ជា​មធ្យម​គឺ​អាច​ទ្រាំ​ទ្រ​ត្រឹម​០,៨ ម៉ែត្រប៉ុណ្ណោះ​ហើយ​វា​នឹង​បែក។ ចំនែកកញ្ចក់ Gorilla Glass 5​ជំនាន់មុនមានឱកាសមិន​បែក ៨០% ពីការធ្លាក់ចុះកម្ពស់ ១.៦ ម៉ែត្រ។

សាំស៊ុងនឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលនឹង​ប្រើ​ប្រាស់ផលិតផលកញ្ចក់Gorilla Victus នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុនផ្សេងទៀតក៏កំពុងធ្វើការលើទូរស័ព្ទដែលប្រើកញ្ចក់ថ្មីរបស់ Corning ដែរប៉ុន្តែមិន​ទាន់​មាន​ព័ត៌មានច្បាស់​ការ​នៅ​ឡើយ​ទេ។

ដោយ៖ Vireak