ចំជាស្នេហ៍ពិត! បេនី យ៉ាំង បិទម៉ាសរាប់ឆ្នាំក៏នៅតែផ្អែមល្ហែម

តួសម្ដែងរឿងសាងស្នាដៃក្នុងវិស័យភាពយន្តបានតែមួយឆាវ បេនី យ៉ាំង បើទោះបីជានាងវះកាត់កែសម្រស់បរាជ័យជាច្រើនលើក ហើយពាក់ម៉ាសដើម្បីបិទបាំងចំនុចអវិជ្ជមានអស់រាប់ឆ្នាំក្ដី ក៏នៅតែអាចចងចិត្តគូស្នេហ៍មិនឱ្យទៅណាឆ្ងាយពីនាងបាន រហូតធ្វើឱ្យមហាជនលាន់មាត់សរសើរថានាងពិតជានារីដែលសំណាងក្នុងជីវិតគូពិតមែន។

ជារឿយៗ ក្រៅពីបង្ហោះពីរបររកស៊ីលក់គ្រឿងក្រអូបនិងមុខម្ហូបក្នុងហាងផ្ទាល់ខ្លួនហើយនោះ នាងតែងបង្ហោះបង្ហាញពីរូបភាពផ្អែមល្ហែមផ្សេងៗជាមួយគូស្នេហ៍អមនឹងកាយវិការបែបស្អិតល្មួតធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់​តែម្ដង។​ ចំណងស្នេហ៍ដ៏រឹងមាំនេះ បានបង្ហាញឱ្យឃើញថា ទោះបីជារូបសម្រស់ បេនី យ៉ាំង ប្រែប្រួលទៅជាយ៉ាងណាក៏គូស្នេហ៍នាងនៅស្រឡាញ់ថ្នាក់ថ្នមមិនបែកបែរឡើយ។

ក្រៅពីរឹតចំណងស្នេហ៍រឹងមាំរាប់ឆ្នាំមិនប្រះស្រាំហើយនោះ បេនី យ៉ាំង ក៏ត្រូវបានអ្នកគាំទ្រសរសើរថាជាតារាដែលមានការអត់ធ្មត់ខ្ពស់ ហ៊ានប្រឈមមុខនឹងការពិត ហើយមិនបាក់ទឹកចិត្តជាមួយនឹងរូបសម្រស់របស់ខ្លួនផងដែរ៕

ដោយ៖ ភូមិន្ទ